Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើលខ្លាំង! ស្ងាត់ៗ លោក ម៉ៃ សុគន្ធ ត្រូវ​មេ​ជាង​សំណង់​ម្នាក់ សម្រេច​ប្តឹង​ទារ​លុយ​ជិត​១​ម៉ឺន​ដុល្លារ ដោយសារតែ…

ពិតជារឿងដ៏ភ្ញាក់ផ្អើលជាខ្លាំង និងស្ទើរតែមិនគួរឲ្យជឿ ខណៈស្ងាត់ៗ តារាចម្រៀង និងជាតារាហ្វេសប៊ុករហ្សនាមកំពូលទើស លោក ម៉ៃ សុគន្ធ បានត្រូវបុរសជាមេជាងសំណង់ម្នាក់ សម្រេចធ្វើការប្តឹង ក្រោយខំសាងសង់ផ្ទះឲ្យរួច បែរជាមិនប្រគល់ថ្លៃឈ្នួលឲ្យ ដែលគិតមកទល់ពេលនេះគឺរាប់ខែហើយ។

យោងតាមពាក្យបណ្តឹង របស់ជាងសំណង់ ធ្វើឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានរៀបរាប់យ៉ាងដូច្នេះថា៖​ សុំប្តឹងពីឈ្មោះ ម៉ៃ សុគន្ធ ភេទប្រុស អាយុ ៣៩ ឆ្នាំ កាន់អត្តសញ្ញាណបណ្ណលេខ ០១០៨៧៣០៧៨ មានទីលំនៅផ្ទះលេខ២៦ ផ្លូវបេតុង ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីបទ៖ រំលោភលើទំនុកចិត្ត។

ក្នុងនោះ ជាងសំណងរងគ្រោះ បានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ឈ្មោះ ម៉ៃ សុគន្ធ បានទំនាក់ទំនងគាត់ ឲ្យសាងសង់រីសតមួយកន្លែង ស្ថិតនៅចំណុចក្រោយប៉ុស្តិ៍នគរបាលកំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ការសាងសង់មានដូចជា៖ ធ្វើផ្ទះម៉ូតបារាំង ទំហំ ៣,៧០ X ៧ ម៉ែត្រ និងធ្វើអាងទឹកជុំវិញផ្ទះទំហំ ៥០ X ១១ ម៉ែត្រ ចាក់សាប ដាក់ផ្ទះកុងទឺន័រ និងបូកសសរមូល និងធ្វើជ្រីក្បាលសសរចំនួន ០៩ ដើម ចាក់ផ្លូវបេតុង ដាក់លូ ធ្វើខឿនផ្លូវ និងចាក់សាបក្រោយផ្ទះ។

ជនរងគ្រោះបន្តថា រហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៨ និង១០ នាទី ឈ្មោះ ម៉ៃ សុគន្ធ បានប្រគល់ប្រាក់មកឲ្យគាត់ចំនួន ៤០% ស្មើនឹងប្រាក់ចំនួន ៦,២០០ ដុល្លារ និងបានព្រមព្រៀងគ្នាធ្វើកិច្ចសន្យា សាងសង់បញ្ចប់ការងារ​ត្រឹមរយៈពេលចំនួន ៤០ ថ្ងៃ។ ក្រោយមក គាត់និងកូនជាង ខំប្រឹងធ្វើការងារ ដើម្បីបញ្ចប់ការងារនេះ បន្ទាប់មក ពួកគាត់បានបញ្ចប់ការងារមុនថ្ងៃកំណត់ ៥ ថ្ងៃ ហើយក៏ទៅទារប្រាក់ ៦០% ពីឈ្មោះ ម៉ៃ សុគន្ធ សរុបចំនួន ៩,៣២០ ដុល្លារ ប៉ុន្តែ បែរជាលោក ម៉ៃ សុគន្ធ មិនប្រគល់ប្រាក់ឲ្យនោះទេ ដោយបានពន្យារពេលម្តងថ្ងៃនេះ ម្តងថ្ងៃនោះ រហូតមកទល់ពេលនេះតែម្តង។

ដូចដែលបានជម្រាបជូននៅក្នុងពាក្យបណ្តឹងខាងលើ មេជាងរូបនោះ ក៏បានសំណូមពរឲ្យសមត្ថកិច្ច ជួយដោះស្រាយបញ្ហានេះឲ្យពួកគាត់ផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×