Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុញនុះ! ក្រោយ​មេការ​សំណង់​ជាង ក្រាញ់ ប្តឹង​ទារ​​លុយ​ជិត​១​ម៉ឺន$ ស្រាប់​តែ ម៉ៃ សុគន្ធ ប្តឹង​វិញ និងចោទថា…

ប្រិយមិត្តជាច្រើន ប្រាកដណាស់ បានទទួលជ្រាបខ្លះហើយ​ចំពោះរឿងរ៉ាវប្តឹងផ្តល់គួរឲ្យភ្ញាក់ផ្អើលថ្មីមួយ ដោយបុរសជាមេការជាងសំណង់ម្នាក់ បានធ្វើការប្តឹងទៅលើតារាចម្រៀងលោក ម៉ៃ សុគន្ធ ពីបទ «រំលោភលើទំនុកចិត្ត» ដោយមេជាងរូបនោះបានបញ្ជាក់ថា សាងសង់ផ្ទះរួចសូម្បីមុនកិច្ចសន្យា លុះ​ពេលសុំទារលុយថ្លៃឈ្នូល បែរជាលោក ម៉ៃ សុគន្ធ មិនព្រមប្រគល់ឲ្យ និងពន្យារពេលចាំថ្ងៃនេះថ្ងៃនោះ រហូតដល់ពេលនេះ។

តែទោះជាយ៉ាងណា ក្រោយឃើញមេការសំណង់រូបនោះ បានធ្វើការប្តឹង និងថែមទាំងបង្ហោះបរិហាកេរ្តិ៍ខ្លួន ដោយចោទថា «មិនប្រគល់លុយថ្លៃឈ្នួលឲ្យ» បែបនេះ ស្រាប់តែលោក ម៉ៃ សុគន្ធ បានចេញមកឆ្លើយតបថា «ខ្ញុំបានជូនដំណឹងរួចហើយ ទៅលើបុគ្គល ខាំ ប៊ុណ្ណារិន ហៅជាងក្រាញ់ អោយមកដោះស្រាយរឿងម៉ៅការសាងសង់ ដែលបុគ្គលនេះសាងសង់មិនបានរួចរាល់តាមកិច្ចសន្យា តែបុគ្គលនេះ នៅតែបន្តផុសបរិហារខ្ញុំ សូមជួបគ្នាតាមផ្លូវច្បាប់ សាងសង់អោយម្ចាស់ផ្ទះមិនហើយតាមកាលកំណត់ ហើយធ្វើការខ្ជីខ្ជាយខុសបច្ចេកទេសប្រើមិនកើតហើយ មានមុខមកទារលុយសាងសង់ដែរអី»។

លើសពីនេះ លោក ម៉ៃ សុគន្ធ នៅមុននេះបន្តិច (ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១) ក៏បានបង្ហោះប្តឹងទៅកាន់មេការសំណង់ជាង ក្រាញ់ វិញថា៖ «ថាមិនចង់ផុសទេ តែខ្ញុំបានរៀបចំហើយ ហើយក៏បានចូលដល់សាលាដំបូងរាជធានីភ្នំពេញផងដែរ តាំងពីថ្ងៃទី02/11/2021 បើនៅតែបន្តបរិហារខ្ញុំទៀត ខ្ញុំនឹងដាក់បណ្តឹងបន្ថែម ទាំងជំពាក់ប្រាក់ និង បរិហារកេរ្តិ៍»។

ទោះជាយ៉ាងណា រឿងរ៉ាវនេះ គឺមានតែភាគីទាំងពីរទៅប្រឈមតតាំងគ្នានៅមុខតុលាការទេ ទើបដឹងថា អ្នកណាខុសអ្នកណាត្រូវ អ្នកណារំលោភលើអ្នកណាឲ្យពិតប្រាកដ!!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×