Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិតណាស់! ទេីបសម្រាល​កូន​បាន​ប៉ុន្មានថ្ងៃ ​ទទួល​មរណភាព ទាំង​មិន​ទា​ន់​បាន​ឃេីញ​មុខ​​កូន ដោយ​សារ​តែ…

មហាជនជាច្រើន ពិតជាសម្តែងនូវការសោកស្តាយ និងរន្ធត់ចិត្តជាពន់ពេក ចំពោះដំណឹងដ៏ក្រៀមក្រំបំផុតមួយ ដោយនារីម្នាក់បានទទួលមរណភាពទាំងវ័យក្មេង ដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីសម្រាលកូនរួចបានប៉ុន្មានថ្ងៃ​​។

ក្នុងនោះផងដែរ បេីយោងតាមការគណនីហ្វេសប៊ុកឈ្មោះ Ah Je Leak ដែលត្រូវជាមិត្តភក្តិ បានរៀបរាប់ឱ្យដឹងថា​៖ «ទៅឲ្យបានសុខណាមិត្តកុំបារម្ភពីកូនអី ខ្ញុំជំនួសមុខឲ្យគ្រួសារនៃ​ ស​ ព​ មិត្តភក្តិដែលធ្លាប់រៀនជាមួយនៅវិទ្យាល័យព្រះសីនុទាំងអស់ និងបងៗដែលធ្លាប់ស្គាល់រាប់អាន ធ្លាប់ធ្វើការជាមួយ Neth Phaii ចង់ចូលបុណ្យជួយសម្រាលទុកខ្លះ អាចបាញ់ចូលកុង​ ABA​ ប្តីនៃ​ ស​ ព​ បាន ABA 001 157 592 LON PHEANUT»។

ដោយឡែក​គណនីហ្វេសប៊ុកឈ្មោះ​ Seyha You ដែលត្រូវជាមិត្តភក្តិស្វាមីនៃសព ក៏បានរៀបរាប់យ៉ាងដូច្នេះថា៖ «ជំនួសមុខ មិត្តភ័ក្ដិ​វិទ្យាល័យដីដុះជំនាន់​ ២០១៣​ ទាំងអស់ ចូលរួមរំលែកទុក្ខដល់ពួកម៉ាក់ PheaNut Lon ដែលបានបាត់បង់ប្រពន្ធជាទីស្រលាញ់ បន្សល់ទុកកូនតូចនៅថែរក្សា Becuase of COVID​ 19។ មិត្តភ័ក្ដិ​ដែលធ្លាប់បានរៀនជំនាន់ជាមួយគ្នា ឬបងប្អូនដែលធ្លាប់បានស្គាល់ក្ដី ឬមិនស្គាល់ក្ដី អាចរួមចូលបុណ្យតាមរយៈ​ ABA របស់គេផ្ទាល់បាន 001 157 592 (LON PHEANUT)​She Rest In Paradise My Friend Stay safe»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×