Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមប្រយ័ត្នផង! កំពុងផ្អើល ករណីបោកប្រាស់សុំ 1$ 2$ ព្រោះ​ប្រើ​កុង​ធនាគារតែ​មួយ លុះ​ពេល​ជជីក​សួរ​ប្ញស​គល់​ ស្រាប់តែ…

ប្រិយមិត្តបានដឹងហើយ ចំពោះវប្បធម៌ចែករំលែកជួយ ១ដុល្លារ ២​ ដុល្លារ ពីសំណាក់បងប្អូនសប្បុរសជនដែលមានទឹកចិត្តអាណិតអាសូរ ទៅដល់ជនទីទ័លក្រ ដែលពួកគេកំពុងជួបទុក្ខ និងខ្វះខាតជីវភាពពិតប្រាកដ។ តែយ៉ាងណាមិញ ក្រោយប្រហែលជាបានឃើញគេរកបានយ៉ាងស្រួលដោយមិនបាច់ខំប្រឹងរកស៊ី ត្រឹម១យប់រាប់ម៉ឺនដុល្លារ តាមរយៈជំនួយសប្បុរសធម៌ ១ ដុល្លារ ២ ដុល្លារ ភ្លូកទឹកភ្លូកដី ស្រាប់តែថ្មីៗនេះ អ្នកលេងបណ្តាញសង្គម​បានទម្លាយចេញពីល្បិចបោកប្រាស់ទឹកចិត្តមហាជន របស់ជនមានគំនិតអាក្រក់ ដែលមានគណនីផ្សេងគ្នា តែប្រើប្រាស់កុង ABA តែមួយ ដែលបាននិងកំពុងទទួចសុំឲ្យបងប្អូនជួយ ត្រឹម 1$ ឬ ២០០០៛ ផុសតាមគ្រុបហ្វេសប៊ុកមិនតិចដងនោះទេក្នុង១ថ្ងៃៗ។

ជាក់ស្តែង គណនីហ្វេសប៊ុកបោកឈ្មោះថា Mak Anika ដែលមហាជនកំពុងដាក់ការសង្ស័យ ព្រោះរូបហ្វ្រូហ្វាល់ជាក្មេងស្រី និងរៀនភាសាចិននៅសាលា Toun Fa បែរជាសរសេររៀបពីទុក្ខលំបាករបស់ខ្លួនបែបនេះថា៖ ម៉ាក់សូមវិធីព្យាបាលកូវីដ ដល់ថ្ងៃយកកូនណាត់ជួបពេទ្យ គ្មានលុយសុខចិត្តខ្ចីគេ ដើម្បីយកកូនមកពេទ្យ តែទៅដល់តេស្តកូវីដ ពេទ្យប្រាប់ថា កើតកូវីដភ័យផងយំផង ហេតុអីទេវតាលេងសើចជាមួយខ្ញុំខ្លាំងម្ល៉េះ សូមម៉ាក់យល់ពីស្ថានភាពពួកខ្ញុំ សូមជួយត្រឹម1$ ដើម្បីមានលុយទឹកដោះកូន ហើយបាយញ៉ាំ ដើម្បីមានកំលាំងទប់ទល់និងជំងឺហ្នឹង ABA500 420 215 លេខម៉ាក់ 0968955545។ តែទោះយ៉ាងណា នៅពេលគេជជីកសួរប្ញសគល់ ស្រាប់តែគណនីខាងលើបានលុបរូបចោលវិញ និងលែងឆ្លើយតប។

ដោយឡែកគណនីហ្វេសប៊ុកគួរឲ្យសង្ស័យមួយទៀត មានឈ្មោះថា សាលួត លន់ ក៏បានសរសេររៀបរាប់ថា៖ សុំទោសផង Admin សុំអអ្យាស្រ័យលើផុសខ្ញុំ១នេះផងចុះ និងសុំទោសម៉ាក់ក្នុងគ្រុបទាំងអស់ផងដែរ តើខ្ញុំអាចសុំម៉ាក់ៗជួយដល់ប្រពន្ធខ្ញុំផងបានទេ គឺគាត់នឹងគ្រប់ខែឆ្លងទន្លេខែនេះហើយ តែពួកខ្ញុំមិនមានថវិការគ្រប់គ្រាន់សម្រាប់សម្រាលកូននោះទេ ហើយស្ថិតក្នុងស្ថានភាពកូវីដ​ក៏កាន់តែលំបាក ខ្ញុំអត់ការងារធ្វើ៦ខែហើយ និងខ្ញុំទើបបានចូលជាអ្នកដឹកជញ្ជូនបាន១០ថ្ងៃទេ គឺមិនអាចដោះស្រាយសម្រាប់ឆ្លងទន្លេ និងចំណាយផ្សេងៗ តើអ្នកម៉ាក់ទាំងអស់ អាចជួយបរិច្ឆាគដល់រូបខ្ញុំ ២០០០៛ ឬ ៤០០០៛ ក្តី តាមរយៈ ABA 500 420 215 ឈ្មោះ នុត សារ៉ាន…។

សូមបញ្ជាក់ថា អ្វីដែលធ្វើឲ្យបងប្អូនអ្នកលេងបណ្តាញសង្គម ចាប់ចំណុចបាននោះ គឺត្រង់ថា គណនីហ្វេសប៊ុកទាំងពីរខាងលើនេះ បានដាក់កុង ABA តែមួយ គឺ ABA 500 420 215។

ក្រោយពីបានឃើញបែបនេះ មហាជនបានសម្តែងការហួសចិត្តជាខ្លាំង ដោយម្នាក់ៗបានដាក់ឲ្យបែបៗនេះថា៖ «ម្នាក់ហ្នឹងគាត់ពូកែសុំម៉េស ផុសសុំរាល់ថ្ងៃ? នៅពេលដែលសុំគេបានស្រួលៗ ក៏ក្លាយទៅជាទំលាប់លែងគិតចង់រកស៊ីអី យកកូវីតធ្វើជាមុខរបរ, អាចដំបូងពិបាកមែន សាកផុសសុំលេងៗសិន ដល់បានគេអោយរៀងច្រើនដែរ ក៏ក្លាយជាអាជីពម៉ងទៅស្រួល រកណាបានសុខៗលុយលោតចូលកុងរហូតមិនបាច់រកសុីអី,…»។

ជាមួយគ្នានេះផងដែរ​អ្នកខ្លះទៀត ក៏បានលើកឡើងជាកង្វល់ថា៖ «ក្លាយជារបរអស់ហេីយ, បោកច្រើនពេក ដល់តែអ្នកមានបញ្ហាពិតមែនលែងមានអ្នកជឿហេីយ, តាំងពីមនុស្សម្នាបើកចិត្តទូលាយក្នុងការចែករំលែកមានចិត្តអាណិតស្រលាញ់ក្នុងការជួយមនុស្សដែលមានការលំបាកក្នុងជីវភាពពិតប្រាកដ បែរទៅជាការបើកឱកាសឲ្យមនុស្សមានគំនិតអាក្រក់យកហេតុផលអស់ហ្នឹងជាការរកផលប្រយោជន៏ផ្ទាល់ខ្លួន សួរតិចស្លាប់ទៅស្រលាញ់នរកមែន បានខំៗមេស…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×