តាកែវ ៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញចុះច្រូតកាត់ប្រមូលផលស្រូវជាមួយប្រជាកសិករ នៅភូមិក្រាំងធ្នុង ឃុំក្រាំងធ្នុង ស្រុកបាទី ខេត្ដតាកែវ។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្រឡាញ់ការដាំដុះបន្លែផ្លែឈើគ្រប់ប្រភេទ និងការធ្វើស្រែចម្ការ របស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។

ថ្វីដ្បិតតែសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាឧត្ដមភរិយាថ្នាក់ដឹកនាំកំពូលរបស់ជាតិ តែសម្តេចជាកុលស្ត្រីមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅក្នុងជីវភាពជាកសិករ ស្រឡាញ់ការដាំដុះបន្លែផ្លែឈើ និងធ្វើស្រូវស្រែ។
ការចុះជួយច្រូតស្រូវរបស់ប្រជាកសិករពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឧត្តមភរិយាថ្នាក់ដឹកនាំជាតិនាព្រឹកមិញនេះ បានរួមចំណែកសម្រាលនូវការលំបាកមួយចំនួនសម្រាប់ប្រជាកសិករផងដែរ។ ប្រជាកសិករ បានសម្តែងនូវក្តីរំភើបរីករាយ និងស្ញប់ស្ញែងយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឧត្តមភរិយាថ្នាក់ដឹកនាំដទៃទៀត ដែលនៅតែផ្សារភ្ជាប់ជីវិតជាមួយកសិករ។ កាយវិការនេះ គឺជាលើកទឹកចិត្តដល់ប្រជាកសិករឱ្យបន្តប្រឹងប្រែងក្នុងការដាំដុះ ធ្វើស្រែចម្ការ ដែលជាប្រភពទ្រទ្រង់ស្បៀងដ៏សំខាន់សម្រាប់កម្ពុជា៕ រក្សាសិទ្ធិដោយ ៖ កូលាប










