កំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដ កំពង់ស្ពឺ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងនគរបាលស្រុកឧដុង្គ បានឃាត់មុខសញ្ញាក្មេងទំនើងចំនួន១៣នាក់ ដែលកាន់កាំបិតផ្គាក់ និងដាវធ្វើសកម្មភាពអូស បង្កការការភ័យខ្លាចដល់ប្រជាពលរដ្ឋ នៅតាមដងផ្លូវ ក្នុងភូមិសាស្ត្រ ស្រុកឧដុង្គ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បានឃាត់ក្រុមក្មេងទំនើង០៨នាក់ បង្កការអុកឡុកនៅក្នុងពិធីបុណ្យកឋិនទាន នៅវត្តឧត្តរមានជ័យ ក្នុងភូមិទឹកស្អុយ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចដកហូតវត្ថុតាង៖ ដាវដែក០៤ដើម, កាំបិតផ្គាក់០១ដើម, កូនកាំបិតចុងស្រួច០១។
កម្លាំងអធិការដ្ឋាននគរបាលទាំង២ស្រុក បានឃាត់ក្មេងទំនើងសរុបចំនួន២១ នាក់ កសាងសាវតានិងអនុវត្ដតាមគោលការណែនាំពីលោកស្នងការ អនុញ្ញាតិ ឱ្យធ្វើការអប់រំ និងអញ្ជើញមាតាបិតា អាណាព្យាបាល មកទទួល យកទៅធ្វើការអប់រំ និងធ្វើកិច្ចសន្យា ចំពោះមុខសមត្ថកិច្ច៕ រក្សាសិទ្ធិដោយ ៖ កូលាប








