ភ្នំពេញ ÷ បុរសម្នាក់រួមដំណើរជាមួយនិងមនុស្សប្រុសស្រី៣នាក់ទៀត បានបើករថយន្តម៉ាកព្រូសមួយគ្រឿងក្នុងល្បឿនលឿន បានរេចង្កូតទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់ ស្រាប់តែមានរថយន្ត lexus មួយគ្រឿងទៀត មកពីក្រោយអកសឺជាន់ហ្រ្វាំង មិនជាប់ក៏ជ្រុលទៅបុកបន្ថែម បណ្តាលឲ្យរថយន្តព្រូសរងការខូចរថយន្តស្ទើរទាំងស្រុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចជាប់នឹងស្តុបវត្តនាគវ័ន្ត ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ រួមដំណើរជាមួយនិងមនុស្សប្រុសស្រី ៣នាក់ទៀតបានបើករថយន្តម៉ាក toyota prius ពណ៌ឈាមជ្រូកមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2AT-1327 បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតមកលិចក្នុងល្បឿន លុះមកដល់ចំណុចកើតហេតុជាប់នឹងស្តុបនាគវ័ន្ត បានរេចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវ បាក់មួយកង់ហើយភ្លាមៗនោះដែរ ក៏មានរថយន្ត lexus មួយគ្រឿងទៀត មិនចាំផ្លាកលេខបើកមកពីក្រោយអកសឺជាន់ហ្រ្វាំងមិនជាប់ ជ្រុលទៅបុ.កពីក្រោយបន្ថែមបណ្តាលឲ្យរថយន្តព្រូសខ្ទេ.ចស្ទើរទាំងស្រុង រួចបន្តបើករត់បាត់ស្រមោល។

គួរបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កឲ្យមាននរណាម្នាក់ រងរបួសនោះទេ រងការខូចខាតតែឲ្យរថយន្ត និងទ្រព្យសម្បត្តិរដ្ឋ ជាទ្រូងផ្លូវបាក់មួយកង់។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត








