ប្រិយមិត្តជាច្រើនប្រាកដណាស់ បានទទួលជ្រាបរួចហើយ ចំពោះរឿងរ៉ាវដ៏កក្រើកមួយថ្មីៗនេះ ទាក់ទងនិងតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានចេញពាក្យស្លោកប្រូម៉ូតលក់ដីឡូត៍ ដោយបាននិយាយក្នុងការ Live ជាមួយក្រុមការងារថា «យុវវ័យសម័យថ្មី បើមិនមានដីផ្ទាល់ខ្លួនទេ អត់ស្ទាវទេ» ខណៈនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនវិញ បានសរសេរបែបនេះថា៖ «យុវវ័យសម័យថ្មី អត់ដីម្តេចស្ទាវ»។
ត្រង់ចំណុច «អត់ដីម្តេចស្ទាវ» ឃើញថាបានធ្វើឲ្យមហាជនជាច្រើនផ្ទុះការរិះគន់យ៉ាងចាស់ៗដៃ ព្រោះមិនពេញចិត្តពាក្យស្លោកបែបនេះ ដោយក្នុងនោះ គេបាននិយាយថា វាមិនដែលមានដីបានហៅស្ទាវ… ពាក្យស្លោកអា.ចម៌គោមេស្អីចឹង។
ដោយឡែក នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ គណនីហ្វេសប៊ុកមួយឈ្មោះថា Chan Naravuth ព្រោះតែហួសចិត្តខ្លាំងពេក ក៏បានផុសវីដេអូប្រៀបធៀបពីក្មេងប្រុសម្នាក់ដែលអ្នកលេងហ្វេសប៊ុកហៅថា អាយ៉ា ឬ ចៅតាណុយ បានបង្កើតពាក្យស្លោកផ្តល់ជាគំនិតអប់រំ ផ្ទុយពីលោក ខេមរៈ សិរិមន្ត ថា៖ «យុវជនសម័យថ្មី បើមិនតាមដានទឹកដី គឺមិនអស្ចារ្យទេ»។
ក្រោយឃើញក្មេងប្រុសរូបនេះ ចេញមកនិយាយបែបនេះ ស្រាប់តែមហាជនជាច្រើនផ្ទុះការសរសើរ និង គាំទ្រពាក្សស្លោកនេះគ្រប់ៗគ្នាតែម្តង ព្រោះថានេះជាពាក្យស្លោកដ៍ល្អសម្រាប់កូនខ្មែរយកទៅស្តាប់ និងគិតពិចារណា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









