Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​ ឆ្លង​ចរន្ដ​ឆក់​ខ្លួនឯង​

​បាត់ដំបង​ ៖​ ​ បុរសម្នាក់​បានប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី ​បណ្ដាល​ឱ្យ​ឆ្លង​ចរន្ដ​ឆក់​ខ្លួនឯង​ស្លា.ប់​ នៅ​ចំណុច​វាលស្រែ​ទួល​តា​វ័​រ​ ខាងត្បូង​ប្រឡាយ​លេខ​១​ ក្នុង​ស្រះ​ទឹក​របស់​ឈ្មោះ​ ខៀវ​ ញឹ​ប​ ស្ថិត​នៅ​ភូមិ​ព្រៃ​លាវ​ ឃុំ​បន្សាយ​ត្រែង​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង ​នៅ​ថ្ងៃ​ទី​០៧​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២១​ វេលា​ម៉ោង​០៦​និង​០០​នាទី។​

​ជន​រង​គ្រោះ​ឈ្មោះ​ ចាន់​ សុ​ភ័​ក្រ​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​ កម្មករ​ រស់នៅ​ភូមិ​ព្រៃ​លាវ​ ឃុំ​បន្សាយ​ត្រែង​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​។​

​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ​ ស៊ុ​ង​ ថាំង​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​បាន​បំភ្លឺ​ថា​ នៅ​ថ្ងៃ​កើតហេតុ​ វេលា​ម៉ោង​ប្រហែល​០២​និង​៣០​នាទី​ទៀប​ភ្លឺ​ ពួក​គាត់​មាន​គ្នា​ចំនួន​ ៤​នាក់​បាន​ដេកចាំ​ស្រែ​និង​បូមទឹក​ស្រះ​នៅ​ចំណុច​ទួល​តា​វ័​រ​ ក្នុងភូមិ​សាស្ត្រ​ភូមិ​ព្រៃ​លាវ​ ឃុំ​បន្សាយ​ត្រែង​ ស្រុក​ថ្មគោល​។​
ពេល​នោះ​ជន​រង​គ្រោះ​ឈ្មោះ​ ភ័​ក្រ​ បាន​យក​អំ​ភ្លី​ឆក់​ដើរ​ឆក់​ត្រី​តាម​ស្រែ​តែ​ម្នាក់ឯង​ ចំណែក​ខ្លួន​បាន​ដើរទៅ​មើល​ម៉ាស៊ីន​កំពុង​បូមទឹក​ស្រះ​ ក្រោយមក​ខ្លួន​បាន​ដើរមក​ដេក​វិញ​បាន​មួយសន្ទុះ​ ខ្លួន​បាន​ដើរទៅ​មើល​កន្លែង​ម៉ាស៊ីនបូមទឹក​ស្រះ​ម្ដងទៀត​ ដោយ​ខ្លាច​មាន​ត្រី​ឡើង​ លុះ​ពេល​ទៅ​ដល់​ស្រះ​ ស្រាប់តែ​ឃើញ​ក្បាល​កែវ​អណ្ដែត​ទឹក​មិនឃើញ​មនុស្ស​ នៅ​ក្នុង​ស្រះ​ខ្លួន​បាន​ចុះ​ទៅ​ជិត​ ឃើញ​ដង​ឆក់​ត្រី​ហើយ​ខ្លួន​បាន​ទាញ​ឡើង​មក​លើ​ ស្រាប់តែ​ឃើញ​ឈ្មោះ​ភ័ក្ត្រ​ រុំ​នឹង​ខ្សែភ្លើង​ផុស​ចេញពី​ទឹក​មក​ ពេល​នោះ​ខ្លួន​បាន​ស្រែកហៅ​ឈ្មោះ​ធឿ​ន​និង​ឈ្មោះ​ រ៉ា​ ដែល​កំពុង​ដេក​ហើយ​មក​ជួយ​លើក​ចេញពី​ទឹក​ហើយ​ឈ្មោះ​ ភ័ក្ត្រ​ បាន​ស្លា.ប់​បាត់​ទៅ​ហើយ​។​ ឈ្មោះ​ ថ្នាំង​ បញ្ជាក់​ថា​ពេល​ដែល​ខ្លួន​អូស​ចាប់​ទាញ​ឃើញ​ ក្បាល​ដង្កាប់​នៅ​ជាប់​នឹង​ក្បាល​អា​គុយ​ទាំង​សងខាង​។​

​ក្រោយ​ពី​ពិនិត្យ​ទីកន្លែង​កើតហេតុ​និង​សាកសព ​ព្រមទាំង​សាកសួរ​បំភ្លឺ​សាក្សី​ជុំវិញ​កន្លែង​កើតហេតុ​ ក្រុមការងារ​បាន​ធ្វើការ​សន្និដ្ឋាន​បាន​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ចាន់​ សុ​ភ័​ក្រ​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​កម្មករ​ នៅ​ភូមិ​ព្រៃ​លាវ​ ឃុំ​បន្សាយ​ត្រែង​ ស្រុក​ថ្មគោល​ ពិតជា​ស្លាប់​ដោយ​ឆ្លង​ចរន្ត​ឧបករណ៍​ឆក់​ត្រី​ពិតប្រាកដ​មែន​៕ រក្សាសិទ្ធិដោយ ៖ កូលាប

×