Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ឆេះស្លា.ប់ក្នុងរថយន្តវិស្តូ យ៉ាងអាថ៍កំបាង ខណៈពេលនេះសមត្ថកិច្ចជំនាញកំពុងតែបើកការស្រាវជ្រាវ

ភ្នំពេញ ៖ រថយន្តវិស្តូពាក់ផ្លាកលេខភ្នំពេញ 2AC-9736 មួយគ្រឿងឆេះសល់តែគ្រោងឆ្អឹង បន្សល់ទុកបុរសម្នាក់ ឆេះខ្លោចស្លា.ប់ក្នុងរថយន្តដោយមិនទាន់ដឹងមូលហេតុអ្វីឲ្យពិតប្រាកដ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា នៅកន្លែងកើតហេតុគេឃើញរថយន្តវិស្តូ បត់ក្បាលពីលិចមកកើតធ្លាក់ចូលចិញ្ចើមផ្លូវខាងស្តាំ និងទ្វារខាងស្តាំបើកមួយចំហៀង ហើយប្រអប់លេខរថយន្តខាងលើជាប់នៅអក្សរ (P) និងមានកូនញញួមួយនៅក្នុងរថយន្ត ចំណែកសពជនរងគ្រោះឆេះខ្លោចស្លា.ប់លើកៅអីរថយន្ត ជុំវិញករណីនេះសមត្ថកិច្ចមិនទាន់បានបញ្ជាក់ថា ជាករណីអ្វីពិតប្រាកដនោះទេ ខណ:ពេលនេះសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់គោករកា សហការជាមួយនិងកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌព្រែកព្នៅ កម្លាំងជំនាញចរាចរណ៍ក្រុង និងកម្លាំងជំនាញការិយាល័យកោសល្យវិច័យបច្ចេកទេស ស្នងការនគរបាលរាជធានីភ្នំពេញ កំពុងតែបើកការស្រាវជ្រាវ និងពិនិត្យជុំវិញបរិវេណកន្លែងកើតហេតុ ឲ្យដឹងមូលហេតុពិត នៃការឆេះស្លា.ប់បុរសខាងលើនេះ និងកំពុងតែស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះ ដើម្បីស្វែងរកក្រុមគ្រួសារសាច់ញាតិ មកទទួលយកសពជនរងគ្រោះ ទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×