Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទើរមិនជឿភ្នែក! ខណៈឃើញ​សភាព​រូប​រាង សឿ សុធារ៉ា ស្គម​ស្គាំង រីឯ​​សម្រស់​វិញ​ប្រែ​ប្រួល​ខ្លាំង ប្រហែល​ដោយ​សារ​តែ…

ជាពិតណាស់ មួយរយៈពេលចុងក្រោយនេះ ឃើញថា តារាសម្តែងស្រីអ្នកនាង សឿ សុធារ៉ា ហាក់ជួបរឿងរ៉ាវជាច្រើនក្នុងជីវិតមិនចេះចប់មិនចេះហើយទាល់តែសោះ ពោលគឺបញ្ហាជាប់ពាក់ព័ន្ធជំពាក់លុយគេដោយសារធ្វើមេតុងទីន រហូតកូនៗម្ចាស់លុយមួយចំនួនអត់ទ្រាំលែងបាន ចេញមកទម្លាយចេញ ក្រោយ សឿ សុធារ៉ា គេចវេសពុំព្រមសង ដោយតេទៅមិនលើកទូរស័ព្ទ និងឆាតក៏មិនឆ្លើយតបទៀត។

ជាក់ស្តែង​កាលពីពេលថ្មីៗនេះ សឿ សុធារ៉ា ក៏ត្រូវតារាសម្តែងអ្នកនាង សូ ដានីតា ចេញមកព្រលះខ្លាំងៗ​ប្រកាសតាមហ្វេសប៊ុក​ឲ្យមកដោះស្រាយរឿងជំពាក់លុយរហូត ៤ ម៉ឺនដុល្លារ ជាបន្ទាន់ ក្រោយខ្ចីលុយយកទៅសងកូនៗតុងទីន ស្ងប់ស្ងាត់អស់ ស្រាប់តែតេទៅទារលុយជំពាក់ លែងលើកទូរស័ព្ទ និងសូម្បីឆាតក៏មិនតបដូចអ្នកមុនៗតែម្តង។

តែបើទោះពេលនេះកំពុងតែជួបបញ្ហាផ្ទួនៗយ៉ាងក៏ដោយចុះ​ ក៏តារាសម្តែងស្រីរូបនេះ នៅតែតាំងស្មារតី និងហាក់មិនចាប់អារម្មណ៍រឿងគេតាមទារលុយ ដោយគិតផ្តោតទៅលើការថតរឿងថ្មីរបស់ខ្លួន​ដែលនឹងត្រៀមចេញផ្សាយនៅក្នុងពេលឆាប់ៗខាងមុនេះផងដែរ។

តែទន្ទឹមនឹងនេះផងដែរ មហាជនពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញរូបថតប៉ុន្មានសន្លឹករបស់តារាសម្តែងស្រីរូបនេះ ខណៈកំពុងថតរឿងថ្មី គឺបានបង្ហាញជាក់ស្តែងថា ពេលនេះសភាពរូបរាងកាយ សឿ សុធារ៉ា ស្គមស្គាំង ស្រកសាច់ច្រើន រីឯសម្រស់វិញក៏ប្រែប្រួលយ៉ាងខ្លាំង ដែលឃើញហើយស្ទើរមិនជឿភ្នែក។ ជាមួយគ្នានេះ មហាជនក៏នាំគ្នាគិតថា នេះអាចដោយសារតែអ្នកនាង សឿ សុធារ៉ា ពិបាកចិត្តខ្លាំងពេក រឿងជំពាក់បំណុល គេតាមទារព្រឹកល្ងាច៕​ រក្សាសិទ្ធិដោយ៖ លឹម ហុង

×