Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញលែងលះប្តីរួច ឆាតមកចង់លេងសើច និយាយពាក្យមិនសមរម្យ ស្រាប់តែអតីតភរិយាលោក ស៊ុក សុភា ដាក់ឲ្យផាំងៗថា…

សូមរម្លឹកបន្តិចថា កាលពីថ្ងៃទី២៦ ខែសីហា​ ឆ្នាំ២០២១ អតីតភរិយារបស់លោក​ស៊ុក សុភា បានប្រកាសដំណឹងលែងលះស្វាមីដ៏ភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿ ដោយបានបញ្ជាក់យ៉ាងច្បាស់ៗបែបនេះថា៖ «សុំជូនដំណឹងដល់បងប្អូនទាំងអស់គ្នា អោយបានដឹងថា៖ ខ្ញុំនិង ស៊ុក សុភា លែងលះគ្នាហើយ ដូច្នេះចាប់ពីថ្ងៃនេះទៅ គាត់ធ្វើអ្វីជាសិទ្ធរបស់គាត់ រីឯខ្ញុំក៏ជាសិទ្ធរបស់ខ្ញុំ។ មូលហេតុ សុំមិនបកស្រាយ មានតែពាក្យថា ឆ្អែត!»។

តែទោះជាយ៉ាងណា ការឈានដល់ដំណាក់កាលចែកផ្លូវគ្នាដើររៀងៗខ្លួន រវាងអ្នកនាង Sarina Lucky Luy រស់នៅឯប្រទេសអូស្ត្រាលី និងអតីតស្វាមីលោក ស៊ុក សុភា ដែលគិតមកទល់ពេលនេះ មានរយៈពេលជាង ២ ខែ មកហើយ គឺគេនៅតែមិនបានដឹងពីមូលហេតុច្បាស់លាស់នោះទេ ព្រោះអ្នកទាំងពីរមិនបកស្រាយហេតុផលអ្វីទាំងអស់ ខណៈកាលពីអំឡុងចុងខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ អតីតតារាសម្តែងលោក ស៊ុក សុភា ក៏បានធ្វើដំណើរពីប្រទេសអូស្ត្រាលី មកកាន់ប្រទេសកម្ពុជាវិញហើយ ក្រោយរឿងរ៉ាវលែងលះហាក់ពីហាក់ស្ងប់ស្ងាត់។

តែដោយឡែក ថ្មីៗនេះ អ្នកលេងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្រាប់តែអតីតភរិយាលោក ស៊ុក សុភា ហាក់ក្តៅស្លឹកត្រចៀកជាខ្លាំង ព្រោះមានបុគ្គលមួយចំនួនឆាតមកលេងសើចនិងរូបនាង ក្រោយឃើញបានលែងលះស្វាមីរួច។

ក្នុងនោះអ្នកនាង Sarina Luky Luy បានបង្ហោះសារដាក់ឲ្យផាំងបែបនេះថា៖ «អស់លោក ដែលផ្ញើសារមក មេត្តាប្រយ័ត្នភាសាផង កុំឃើញខ្ញុំប្រកាសលែងប្ដី ហើយលេងសើចឱ្យបងប្អូនបានសើចសប្បាយ ចង់មកមើលងាយខ្ញុំ! មនុស្សដូចខ្ញុំចិត្តល្អណាស់ ហើយបើអ្នកឱ្យតម្លៃខ្ញុំ ខ្ញុំនឹងឱ្យតម្លៃអ្នកវិញ តែបើហ៊ានមើលងាយខ្ញុំ ប្រយ័ត្នខ្មាសគេ។ មុខនេះឈប់ស្លូតហើយ ស្លូតពេកគេមើលងាយ បើធ្វើឱ្យដល់-ក តែកាចមានហេតុផល និង ព្រំដែនកំណត់ មិនកាចឈ្លើយ តែបើធ្វើឱ្យដល់-ក ឈ្លើយបានដូចគ្នា យល់?»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×