តាមរយៈទំព័រហ្វេបុក បេះដូងកំពត បានបង្ហោះព័ត៌មានថា នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានបន្តទទួលជួបសំណេះសំណាលជាមួយ សប្បុរសជនដែលបាន ចូលរួមផ្ដល់ស្បៀងជូនរដ្ឋបាលខេត្ត សម្រាប់ប្រេីប្រាស់ ចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ។ ក្នុងនោះ លោកជំទាវ ហ៊ុន ស៊ីណាត និងស្វាមី ព្រមទាំងក្រុមគ្រួសារ បានផ្តល់នូវអង្ករ ចំនួន ២០តោន ត្រីខ ចំនួន ១០០កេស មី ចំនួន ១០០កេស និងទឹកស៊ីអ៊ីវ ចំនួន ៥៥យួរ ដល់រដ្ឋបាលខេត្តកំពត។
តែយ៉ាងណាមិញ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺនៅក្នុងពិធីនេះ គេបានឃើញវត្តមានលោក អាចារ្យធំ ក៏បានចូលរួមផងដែរ និងថែមទាំងបានសួរសំណួរយ៉ាងចាក់ដោតទៅកាន់ឯកឧត្ដម ម៉ៅ ធនិន យ៉ាងដូច្នេះថា៖ សូមគោរពអ្នកម្តាយ (ហ៊ុន ស៊ីណាត) និងឯកឧត្តមអភិបាលក្នុងបេះដូងទាន! អរគុណ! សម្រាប់វីរៈភាព សម្រាប់បងប្អូនប្រជាពលរដ្ឋដែលគាត់តែងតែ រត់មករកឪពុកម្ដាយ មេខេត្តដើម្បីសុំអន្តរាគមន៍នៅក្នុងវិវាទណាមួយ ដោយរឿងកើតទុក្ខមិនសុខចិត្តណាមួយទាន ឃើញថាវេទិកាសារធារណៈដែលឯកឧត្ដមអភិបាល លោកបានធ្វើដើម្បីជួបផ្ទាល់ជាមួយនិងប្រជាពលរដ្ឋ បញ្ហាវិវាទ ជាមួយនិងឪពុកម្ដាយរបស់ខ្លួន ឃើញថាទទួលបានការសារទរ ហើយនិងចំណាត់ការនៃការដោះក្រៅប្រពន្ធតុលាការនេះ ទទួលបានការគាំទ្រ និងមានប្រសិទ្ធភាពជាជំហ៊ានបឋមមួយ តើយន្តការនេះក្រៅអំពីរដ្ឋបាលខេត្ត តើមានរដ្ឋបាលស្រុកនីមួយៗនៅក្នុងខេត្តកំពត អាចនិងប្រារព្ធ ឬបង្កើតនៅវេទិការនេះជូនដល់មូលដ្ឋានក្នុងដែនសមត្ថកិច្ច រដ្ឋបាលក្នុងស្រុកនីមួយៗបន្ថែមទៀតអត់ បង!?។
ភ្លាមៗនោះ ឯកឧត្ដម ម៉ៅ ធនិន ក៏បានឆ្លើយតបទៅកាន់លោក អាចារ្យធំ ទាំងញញឹមថា៖ ការងារនេះបងសូមជម្រាបជូនថា យន្តការនេះគឺជាវេទិការសារធារណៈ ដែលដាក់ចេញពីរាជរដ្ឋាភិបាល ដើម្បីអោយថ្នាក់ក្រោមជាតិ យើងធ្វើការដោះស្រាយជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ។ យន្តការនេះមិនមែនមានសម្រាប់តែខេត្តទេ គឺយើងមានយន្តការតាំងពីថ្នាក់ឃុំ ថ្នាក់ស្រុកមក។ យន្តការនៅក្នុងខេត្តនេះ ដែលបងបានអនុវត្តកន្លងមកនេះ គឺបងបានចែកចេញជា៣ ទី១កាលណាមានទំនាស់ ត្រូវដាក់ទៅលោកមេឃុំ អុីចឹងកាលណាលោកមេឃុំ លោកបានដោះស្រាយ ជួនកាលអំណាចរបស់លោក សិទ្ធិរបស់លោកមិនគ្រប់ មិនអាចបញ្ចប់បញ្ហានេះបាន លោកត្រូវរុញមកថ្នាក់ស្រុក។ នៅពេលដែលរុញមកថ្នាក់ស្រុក កម្រិតស្រុកពេលខ្លះលោកដោះមិនចប់ លោកត្រូវរុញមកថ្នាក់ខេត្ត អុីចឹងត្រូវបញ្ចប់ពីបង។ ប៉ុន្តែយន្តការរបស់បងនេះ បងបានបែងចែកចេញជា២ដំណាក់ បើសិនជារបាយការណ៍គ្រប់គ្រាន់ពីស្រុកមក ហើយបងត្រូវបញ្ចប់បាននៅថ្នាក់ខេត្ត គឺបងបញ្ចប់ តែបើរឿងខ្លះវាមិនអាចបញ្ចប់បាន ហើយត្រូវការសាក្សី ភស្តុតាំង បងនឹងវិលចុះទៅឃុំវិញ ប៉ុន្តែបងជាអ្នកចុះទៅ។ ពេលដែលយើងចុះទៅដល់ឃុំ យើងត្រូវហៅចាស់ទុំ ព្រឹទ្ធាចារ្យ ដែលជាសាក្សីរស់នៅលើចំណុចទីតាំងទំនាស់ទាំងអស់ ទាំងសងខាង យកមកធ្វើការសម្របសម្រួលគ្នា ហើយពេលហ្នឹងយើងលើកទាំងអស់គ្នាហើយ រឿងពិត រឿងពិតបងប្រាប់ថា គឺនៅតែជារឿងពិត អុីចឹងអ្នកខូចអ្នកខុស គឺនៅពេលដែលជួបជុំជាមួយអ្នកដែលគេដឹងឮរឿងរ៉ាវទាំងអស់នេះមក គឺមិនអាចឆ្លើយតបបានទេ ឆ្លើយមិនរួចទេ អុីចឹងនៅពេលឆ្លើយមិនរួច យើងនឹងសួរហើយថា តើអ្វីដែលគាត់និងហេតុផលរឿងរ៉ាវដែលកើតឡើង ដែលផ្ដើមចេញនេះ ដោយសារស្អី? ទី១ដោយសារតែសេចក្ដីក្រ ទី២គឺដោយសារតែការស្រេកឃ្លាន ទីបីដោយសារមហិច្ឆតា តែបើជាគំនិតនៃយន្តការរបស់បង បើសុំគេហូប អត់គឺសុំមួយឆ្អែត មិនអាចសុំយកទៅធ្វើមានបានទេ មិនដែលនរណាម្នាក់សុំអោយទៅធ្វើមានទេ… អុីចឹងយើងត្រូវយកយកហេតុផលមកដាក់នៅលើតុ ថាតើកូនក្មួយរបស់យើងដែលមានទំនាស់ផ្ដើមចេញមកនេះ លីដាវលីលំពែង កា.ប់គ្នារប.កពេញខ្លួននេះវាផ្ដើមចេញមកពីអី? អាហ្នឹងយើងសិក្សាភ្លាមដឹងហើយៗ ពេលហ្នឹងត្រូវចប់ហើយ អត់មានអីត្រូវលាក់លៀមទៀតទេ គឺនៅកណ្ដាលវាចឹងហ្មង អត់មានអីទៅទៀត ប៉ុន្តែគ្រាន់តែបងប្រាប់ថា ក្នុងការដោះក្ដីអ្នកដែលមានសុភវិនិច្ឆ័យ ហើយមានតួនាទីក្នុងការវិនិច្ឆ័យរឿង គឺកុំអោយលំអៀង ត្រូវឈរកណ្តាល ទទួលយកហេតុផលទាំងសងខាង ដោយគ្មានលំអៀង កាលណាលំអៀង គឺដោះអត់ទេ គឺត្រូវសុក្រិត្យ។ លោកនៅបានលើកឡើងជុំវិញរឿងដោះស្រាយទំនាស់នេះ ជាច្រើនទៀត ដែលលើកយកមករៀបរាប់មិនអស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង













