Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! បន្ទាប់គ្រូ​អង់គ្លេសនៅ ACE ឥឡូវចូល​ដល់​លោក សាន ផានិត ក៏​គ្រ.វី​ក្បាល​ ​និង​ផ្តាំ​ទៅ​ផលិតកម្ម​កាឡាក់ស៊ី បែបនេះថា….

ប្រិយមិត្តជាច្រើនប្រាកដណាស់ បានដឹងហើយ ចំពោះបទចម្រៀង «Are you ok» ថ្មី របស់ផលិតកម្ម Galaxy Navatra គឺក្រោយចេញផ្សាយផ្ទុះល្បីជាលើកទី២មិនបានប៉ុន្មានថ្ងៃផង ក៏ត្រូវបានផលិតកម្មដ៏ល្បីមួយក្នុងប្រទេសចិនឈ្មោះ GesTos ទិញសិទ្ធិយកទៅផលិតបន្ត ដែលពិតជាមិនធម្មតានោះទេ។

តែយ៉ាងណា បើទោះជាបានកែប្រែ Melody & Lyric និងក៏ដូចទាំងការសម្តែងយ៉ាងណា ក៏បទចម្រៀងនេះ គឺនៅតែធ្វើឲ្យមហាជនរិះគន់ដដែល ព្រោះស្តាប់ទៅហាក់គ្មានអត្ថន័យខ្លឹមសារគួរឲ្យចាប់អារម្មណ៍សោះ ពិសេសនោះគឺឃ្លាជាភាសាអង់គ្លេសមួយចំនួន ស្តាប់មិនយល់ទាល់តែសោះ រហូតមានអ្នកខ្លះក៏បានចំអកឲ្យថា​ ទោះឪបណ្ឌិតអក្សរសាស្រ្តអង់គ្លេសមកពី Oxfords ក៏មិនយល់ដែរ តែនេះប្រហែលអ្នកនិពន្ធនឹកសរសេរយល់ឃើញតែខ្លួនឯងប៉ុណ្ណោះ។​

ជាក់ស្តែង ក្នុងនោះ បទនេះក៏បានធ្វើឲ្យលោកគ្រូបង្រៀនភាសាអង់គ្លេសនៅ ACE ឈ្មោះ Michael Patrick Strahan បានចេញ.ប្រតិ.កម្ម ដោយលោកបានលើកឡើងគួរឲ្យភ្ញាក់ផ្អើលថា៖ ​ត្រង់ឃ្លា Your mouth like a river និង You big liver ខ្ញុំដូចជាស្តាប់មិនបានសោះ មិនដឹងអ្នកនិពន្ធចង់មានន័យថាម៉េច?។ តែយ៉ាងណា បើទោះជាភាសាអង់គ្លេស ហាក់ប្លែកបន្តិចមែន ប៉ុន្តែ គាត់ពេញចិត្តវីដេអូនេះ។

ដោយឡែក តារាចម្រៀងលោក សាន ផានិត ឯណេះវិញ ដែលក៏ជាគ្រូបង្រៀងភាសាអង់គ្លេសមួយរូបផងដែរ ក៏បានសម្តែងការមិនពេញចិត្ត និងបង្ហោះសារផ្តាំទៅផលិតកម្ម Galaxy បន្ទាប់ពីបានលក់សិទ្ធិនៃបទចម្រៀងស្តាប់មិនយល់នេះ ទៅឲ្យផលិតកម្មចិនផលិតបន្ត ដោយលោកបានរៀបរាប់យ៉ាងដូច្នេះថា៖ សួរគេសួរឯងសិន ចាំចេញផ្លូវការ កុំទាន់ចេញលឿនពេក ខ្ញុំរំភើបគាំទ្រ និងអបអរសមិទ្ធិផលបទនេះទាំងមូល តែចំនុចខ្វះខាតកុំចេះតែហ៊ាន ស្នារដៃក្រោយអោយប្រយត្ន័ ខ្លាចតែយើងលក់ទៅ យកទៅអោយគេសើចចុកពោះ…។

តែជាមួយគ្នានេះផងដែរ ក៏មានអ្នកលេងបណ្តាញសង្គម បានប្រាប់ទៅលោក សាន ផានិត ទាំងអស់សំណើចថា៖ «ពូ ប្រយ័ត្នគេថាឲ្យ You Big liver និង keep your mouth eat chicken ណាពូ!!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×