Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នុះ មានរឿងអី! គ្រូជោគជ័យ ​សៀវ សុផល ស្រាប់​តែ​ធ្វេី​លិខិត​សុំទោស​ជា​សាធារណៈ មិន​ចាំ​ស្អែក​…

ប្រិយមិត្តអ្នកប្រើប្រាស់បណ្តាញសង្គម បានស្គាល់ច្បាស់រួចហើយ​ពីគ្រូអនឡាញម្នាក់មានឈ្មោះថាគ្រូជោគជ័យ សៀវ សុផល ដែលមួយរយៈពេលចុងក្រោយនេះ គឺថាល្បីឈ្មោះឡើងកក្រើកតែម្តង គឺល្បីមហាជនបាននាំគ្នារិះដាក់ឲ្យយ៉ាងចាស់ៗដៃ បន្ទាប់ចេញយកមុខយកមាត់ថាខ្លួនជាអ្នកនៅពីក្រោយ ខ្ញុង សម្តែងយំយែក ដើម្បីដោះទ័លបំណុលជំពាក់គេជុំវិញទិសរហូតជាង ៥៧ ម៉ឺនដុល្លារ និងក៏ដូចដើម្បីទាក់ទាញក្តីអាណិតពីមហាជន ជួយបាញ់លុយតាមកុង ABA ម្នាក់ ១ ដុល្លារ ២ ដុល្លារ ឡើងភ្លូកទឹកភ្លូកដីតែម្តង។

លើសពីនេះ គ្រូជោគជ័យ សៀវ សុផល ក៏បានធ្វើឲ្យមហាជន រឹតតែស្រឡាំងកាំង និងស្ទើរតែមិនគួរឲ្យជឿ បន្ទាប់ពី​ ខ្ញុង ដែលបានឈឺចាប់ខ្លាំងនិងគ្រូរូបនេះចេញមកប្រាប់មហាជនថាខ្លួនជាអ្នកផ្តល់គំនិតឲ្យរូបនាងយំយែក ដើម្បីទាក់ទាញក្តីអាណិតពីមហាជន បានទម្លាយចេញថា តាមពិតទៅគ្រូជោគជ័យ​សៀវ សុផល គឺពុំបានជួយនាងដោះបំណុលដោយទទេៗនោះទេ គឺស៊ីថ្លៃរហូតដល់ទៅ១ម៉ឺនដុល្លារ ឯណោះ។

ពិតណាស់ ក្រោយពីបែកធ្លាយរ៉ាវដ៏ហួសចិត្តទាំងនេះ គ្រូជោគជ័យ សៀវ សុផល ហាក់មានរឿងប្តឹងផ្តល់ ជាមួយអ្នកនេះអ្នកនោះជាបន្ទាប់ ដោយសារអត់ទ្រាំពុំបានចំពោះបុគ្គលល្បីៗ ដែលបានចេញមកសំពងធ្ងន់ៗ ទាក់ទងការរៀបចំយុទ្ធសាស្រ្តឲ្យ ​ខ្ញុង សម្តែងយំបោកលុយមហាជនដែលមានទឹកចិត្តអាណិតអាសូរ។

ដោយឡែក នៅមុននេះបន្តិច (ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១) លោក សៀវ សុផល ស្រាប់តែធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានបង្ហោះទាំងនៅលើគណនី និងផេកហ្វេសប៊ុករបស់ខ្លួន ជាមួយលិខិតសុំទោសជាសាធារណៈ ចំពោះមេធាវីទាំងអស់នៅក្នុងប្រទេសកម្ពុជា។

តែយ៉ាងណា ក្នុងនោះ លោក សៀវ សុផល ពុំបានបញ្ជាក់ពីមូលហេតុកំហុសឆ្គងរឿងអ្វីនោះទេ ប៉ុន្តែ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាមរយៈការធ្វើបទបង្ហាញ និងការពន្យល់កក្នុងមេរៀននោះ ខ្ញុំបាទបានលើកជាឧទាហរណ៍ជាច្រើន ដើម្បីឲ្យសិក្ខាកាមងាយយល់ តែក្នុងចំណោមនោះ មានឧទារណ៍មួយ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈមេធាវី ដែលជាវិជ្ជាជីវៈសេរី និងឯករាជ្យ»។

លោក សៀវ សុផល ក៏បានជម្រាបជូនឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ថា រាល់វីដេអូដែលខ្លួនបានធ្វើឲ្យមានកំហុសឆ្គង គឺបានលុបចេញពីផេកឈ្មោះ សៀវ សុផល គន្លឹះទៅរកភាពជោគជ័យ រួចអស់ហើយៗ សន្យានឹងកែតម្រូវកំហុសឆ្គងទាំងនេះផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×