Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅគគុក! ចន ចន្ទលក្ខិណា និង អៀង ចេនឡា ព្រលះគ្នាទៅមក បន្ទាប់ ចេនឡា ត្អូញដាក់ចំៗ ពេលធ្លាក់ខ្លួនឈឺ គ្មានប្រធានសមាគមអើពើ តែបើអ្នកល្បីវិញគឺថា…

តារាកំប្លែង និងសម្តែងលោក អៀង ចេនឡា បានធ្វើឲ្យមហាជន និងអ្នកគាំទ្រ ពិតជារន្ធ.ត់ចិត្តជាខ្លាំង នៅពេលដឹងថាលោកធ្លា.ក់ខ្លួនឈឺ រហូតបាក់សម្រស់មានរូបរាងស្គមស្គាំងមើលសឹងមិនស្គាល់ ពោលគឺប្រៀបដូចមនុស្សផ្សេងអុីចឹង ដោយសារតែលោកមានជំងឺទឹកចូលសួត ជាហេតុធ្វើឲ្យលោកពិបាកក្នុងការដកដង្ហើម និងហូបបាយទឹកមិនបាន រហូតស្រកសាច់ខ្លាំងបែបនេះ។

ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ តាមរយៈការសម្ភសាន៍ជាមួយលោក អុឹម ជីវ៉ា ដែលបានយកជំនួយឲ្យ លោក អៀង ចេនឡា បានបង្ហាញអារម្មណ៍តូចចិត្តនឹងខ្លួនឯងដែលមិនមែនជាតារាល្បីដូចគេ ពេលតារាផ្សេងឈឺមានអ្នកសួរនាំសុខទុក្ខ តែខ្លួនវិញឈឺគ្មានអ្នកខ្វល់ខ្វាយ។ ហើយបន្ទាប់មក លោកក៏បានបង្ហោះសាររៀបរាប់ថា៖ ខ្ញុំមិនមែនជាអ្នកសិល្បៈ ឬជាតារាល្បីអីទេមើលទៅ ទើបឈឺ គ្មានសមាគមន៍ខាងលើអើពើ ខ្ញុំមិនចង់បានជំនួយទេ ចង់បាន តែការសួរសុខទុក្ខ ក្នុងនាមជាសិល្បករ ដែលប្រឡូកក្នុងវិស័យសិល្បៈ២០ឆ្នាំមកហើយ។ (តូចចិត្ត) មិនហ៊ានឈឺទេ លោកអើយ ទោះជាឈឺក៏ត្រូវខំងើបដោយខ្លួ..នឯងដែរព្រោះ គ្មានបងប្អូនមកឈឺឆ្អាលបារម្ភដូចគេ មានតែក្បា..លមួយតែឯង គេមានឈ្មោះ គេឈឺមានអ្នកសួរសុខទុក្ខ លើកទឹកចិត្ត យករបស់ឆ្ងាញ់ៗទៅអោយ បើខ្ញុំវិញ ចប់ហើយ..!ជាតិនេះឆាចោល ជំពាក់កម្មគេ ត្រូវខំសងអោយអស់ក្នុងជាតិនេះ…ធ្វើម៉េចយើងគ្មានសំពាយបុណ្យដូចគេ។ សម្រាប់យើងជាមនុស្សគ្មានប្រយោជន៍សម្រាប់គេ ផុសយ៉ាងមិច វេបសាយព័ត៌មានចុះផ្សាយយ៉ាងមិចក៏គេមើលមិនឃើញដែរ តែបើមានប្រយោជន៍សម្រាប់គេ គេមានពេលចូលខមិនរហូត។ តារាពហុជំនាញរូបនេះ ក៏បានប្រកាសថា៖ «កាតនេះគ្មានតម្លៃសំរាប់ខ្ញុំទេ ខ្ញុំនឹងបោះចោលនៅថ្ងៃនេះ»។

ដោយឡែក អ្នកនាង ចន ច័ន្ទលក្ខិណា វិញ ក្រោយឃើញលោក អៀង ចេនឡា និយាយបែបនេះ ក៏បានបង្ហោះសារឆ្លើយតបថា៖ «ខ្ញុំគ្មានពេលលេងហ្វេបុក២៤ម៉ោង ដើម្បីតាមដានគ្រប់ការបង្ហោះរបស់មនុស្សគ្រប់គ្នានោះទេ មុននិយាយសូមគិតផង។ លុះមកដល់រសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ តារាសម្ដែងលោក អៀង ចេនឡាក៏បានបង្ហោះសារមួយបន្ថែមទៀតដោយលោកបានរៀបរាប់ថា ដោយមានការជួយណែនាំផ្ដល់ដំបូន្មានល្អៗពីប៉ាកុយ និង លោក កៅ សីហា ដែលជាបុគ្គលដែលខ្ញុំតែងតែគោរពស្រលាញ់ ជាពិសេសម៉ាក់យាយ ម្ដាយ ម្ដាយមីងរបស់ខ្ញុំ អោយខ្ញុំលុបចេញនៅអ្វីដែលខ្ញុំផុស និង សូមអោយបញ្ចប់រឿងជាមួយប្រធានសមាគមត្រឹមនឹង សូមអរគុណ….!!!»។

តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺថារឿងនេះស្រាប់តែបានឆ្លងដល់ម្តាយអ្នកនាង ចន ច័ន្ទលក្ខិណា ចូលលូកដៃ ជាហេតុធ្វើឲ្យលោក ចេនឡា បានបង្ហោះសារឆ្លើយតបទៅកាន់អ្នកស្រី CH Moly ដាក់ឲ្យបែបនេះថា៖​​ «ម៉ាក់អុំ ចាស់ទុំបានសំរួលអោយបញ្ចប់ត្រឹមនឹងហើយ ម៉ាក់អុំចង់មកបន្ថែមភ្លើងទៀតមែន ឬចង់អោយមានរឿងបន្តទៀត ធម្មតាកូនស្រីរបស់ម៉ាក់អុំ អុំតែងតែកាន់ជើងលើកស្ទួយចឹងហើយ ទោះជាធ្មប់ ក៏ថាជាទេពអប្សរដែរ។CH Moly សុំសួរម៉ាក់អុំ តារាល្បីៗដែលកូនម៉ាក់អុំទ្រាក់ៗទៅសួរសុខទុក្ខកន្លងមកនឹង គេមានផ្ដល់ដំណឹងអោយខាងសមាគមអត់ ខ្ញុំឈឺ ខ្ញុំផុស រហូតដល់គេចុះផ្សាយពត៌មានពេញនឹង តែកូនអុំគ្មានពេលមើលទេ បើពេលដើរផឹកសុី ចូលខាំមិនរូបបក្សពួកទើបមាន ចឹងមែនចារឹកជាប្រធានដឹកនាំគេ»។

បន្ទាប់ពីលោក អៀង ចេនឡា បង្ហោះសារខាងលើ ស្រាប់តែអ្នកស្រី CH Moly ចូលខមិនបន្ថែមទៀតថា៖ មីងCommenthនៅពាក្យរបស់ក្មួយpostដែលថាសមាគមសិល្ប:បក្សពួកនិយម​ មិនសួរសុខទុក្ខក្មួយរួចហេីយទេីបក្មួយលុបpostតាមក្រោយ​ គួរអោយស្តាយមីងភ្លេចស្គីនសតពាក្យហ្នឹងអោយក្មួយនឹងមហាជនបានឃេីញ​ បេីក្មួយលុបតាំងពីយូរមកមីងក៏មិនឃេីញpostរបស់ក្មួយដែរយល់ទេ? មីងមិនមែនមិនយល់ថាចាស់ទុំជួយសំរួលទេបេីលុបអស់ហេីយ​ តែមីង Comment រួចទេីបក្មួយលុបយកត្រូវតាមក្រោយ ពូកែមែន។ តែទោះយ៉ាងណា ភ្លាមៗនោះ លោក ចេនឡា ក៏បានតបទៅវិញផាំងៗថា៖ អុំខមិននៅលើរូបនេះ ខ្ញុំមានបានលុបឯណា អុំកាន់ជើងកូនឡើងវង្វេងហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×