Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយផ្អើលពេញផ្លូវ លោកជំទាវ ខុង លីស៊ីអាណា តាម​ទាន់​ប្តីចោទ​កំពុង​បើក​ឡាន​ដឹក​ស្រី​ស្នេហ៍ ពេល​នេះ ឧកញ៉ា ឌួង ងៀប ចេញ​បក​ស្រាយ​ និង​ទទួល​ស្គាល់​ការ​ពិត​រឿង​នេះ…

ប្រិយមិត្តបានដឹងហើយ ចំពោះរឿងរ៉ាវប្រេះឆាជីវិតប្តីប្រពន្ធរវាងលោកឧកញ៉ា ឌួង ងៀប និងលោកជំទាវ ខុង លីស៊ីអាណា គឺបានផ្ទុះឡើងកក្រើកតែម្តង កាលពីពេលកន្លងទៅ ដោយលោកស្រី លីស៊ីអាណា បានចោទប្រកាន់លោក ឌួង ងៀប បានចុះចោលផ្ទះលួចមានប្រពន្ធថ្មីជាមួយស្រ្តីម្នាក់ឈ្មោះ ប្រាក់ ស៊ីណា ដោយនាំយកទ្រព្យសម្បត្តិលុយកាក់រាប់លានដុល្លារ ធ្វើឲ្យគាត់ជាប្រពន្ធរងទុក្ខវេទនាជាមួយកូនៗយ៉ាងខ្លាំង។ តែទោះយ៉ាងណា ប្តីប្រពន្ធអ្នកទាំងពីរពុំទាន់បានលែងលះជាគ្នានោះទេ ដោយបានត្រឹមរស់នៅផ្សេងគ្នាប៉ុណ្ណោះ ខណៈសុំណុំរឿងនេះក៏បានស្ថិតក្នុងដៃតុលាការរួចហើយផងដែរ។

តែដោយឡែក ថ្មីៗនេះ រឿងរ៉ាវរបស់ប្តីប្រពន្ធអ្នកទាំងពីរ ស្រាប់តែបានផ្ទុះឡើងសារជាថ្មី ខណៈលោកស្រី ខុង លីស៊ីអាណា បានតាមទាន់កាក់រថយន្តលោក ឌួង ងៀប ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី និងចោទប្រកាន់ប្រកាន់កំពុងជិះរថយន្តជាមួយស្រីប្រពន្ធលួចលាក់ថ្មីខាងលើ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលពេញផ្លូវតែម្តង កាលពីវេលាម៉ោងប្រមាណ ១២ ថ្ងៃត្រង់​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងខណៈពេលកំពុងផ្ទុះរឿងតាមទាន់ប្តីដោយចៃដន្យឡើងក្តៅគគុកនោះ លោកស្រី ខុង លីស៊ីអាណា បានប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានទាំងកំហឹងឈឺចាប់ថា ប្តីរបស់លោកស្រី បានចុះចោលផ្ទះលួចមានសាហាវស្មន់ខាងក្រៅ ដោយនាំយកទៅទ្រព្យសម្បត្តិ ប្រាក់កាករាប់លានដុល្លារ ដែលធ្វើឲ្យគាត់ និងកូនៗ ត្រូវរងទុក្ខវេទនា, បំបែកបំបាក់កូនប្រុសខ្លួនឯង ឌួង ឆាយ ឲ្យព្រាត់ប្រាសប្រពន្ធកូន និងថែមទាំងគំរាមបា.ញ់សម្លា.ប់កូនទៀត ដោយសារកូនប្រុសការពារម្តាយ។

តែយ៉ាងណាមិញ ជុំវិញរឿងរ៉ាវដ៏ក្តៅគគុកនេះផងដែរ បើតាមលោក មាស រិទ្ធី ដែលបានសម្ភាសន៍ផ្ទាល់ជាមួយលោក ឌួង ងៀប អំពីបញ្ហានេះ បានជម្រាបប្រាប់មហាជនឲ្យបានដឹងថា៖ ខណៈប្រពន្ធតាមកាក់រថយន្ត គឺលោកជិះឡានទៅធ្វើការធម្មតា ជាមួយតៃកុងប៉ុណ្ណោះ ដោយពុំមានស្រីជិះជាមួយនោះទេ។ ហើយទាក់ទងការចោទប្រកាន់ ចាកចេញពីផ្ទះជាមួយទឹកប្រាក់រាប់លានដុល្លារ ធ្វើឲ្យគ្រួសារ (ប្រពន្ធ) របស់គាត់ក្រីក្រ គឺមិនមែនជាការពិតនោះទេ ប៉ុន្តែ គាត់ទទួលស្គាល់ថា គាត់ចាកចេញទៅមែន និងក៏ទទួលស្គាល់ថាគាត់ពិតមានស្រីខាងក្រៅពិតមែន ប៉ុន្តែ គាត់ថាកន្លងមក គឺជារឿងរបស់មនុស្សប្រុសជាការលេងសើចប៉ុណ្ណោះ ប៉ុន្តែ ដោយសារប្រពន្ធរបស់គាត់កាចខ្លាំងពេក កាន់តែរករឿងខ្លាំងឡើងៗ ជាហេតុធ្វើឲ្យគាត់សម្រេចចិត្តចុះចេញពីផ្ទះមួយរយៈ។ ប៉ុន្តែភ្លើងនេះមិនបានរលត់នោះទេ គឺនៅតែបន្តក្ដៅដដែល គាត់ក៏សម្រេចចិត្តចាកចេញពីផ្ទះតាំងពេលនោះមក។ លោក ឌួង ងៀប ក៏បានប្រាប់ឲ្យដឹងទៀតថា ទាក់ទងទ្រព្យសម្បត្តិលុយកាក់ ដែលប្រពន្ធបានចោទរាប់លានដុល្លារ គឺអត់ទេ ដោយយកតិចតួចប៉ុណ្ណោះ តែភាគច្រើនគឺទុកនៅផ្ទះ។

ដោយឡែក ចំពោះការចោទថា បានបំបែកបំបាក់ប្តីប្រពន្ធ ឌួង ឆាយ លោកក៏បានពន្យល់ថា គ្មានឪពុកឯណាដែលទៅបំបែ.កកូនខ្លួនឯង បើទោះបីជាខ្លួនឯងចាកចេញទៅ រឿងអីដែលត្រូវធ្វើបា.បកូនខ្លួនឯង រឿងអីដែលត្រូវបំបែ.កបំបា.ក់កូនខ្លួនឯង វាជារឿងចោទប្រកាន់ដែលឃើញគាត់មានកំហុសអារឿងចាកចញក្រៅផ្ទះនេះ គឺបានន័យថារុញថែម…។

ទោះយ៉ាងណា នេះគ្រាន់តែជាការបកស្រាយរបស់លោក ឌួង ងៀប ប៉ុណ្ណោះ ហើយរឿងរ៉ាវនេះនឹងអាចបញ្ចប់យ៉ាងណា គឺមានតែប្តីប្រពន្ធអ្នកទាំងពីរឡើងតទល់គ្នានៅតុលាការទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×