Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ Live លក់​លាង​ស្តុក​រាល់​ថ្ងៃ ស្រាប់​តែ​ត្រូវ​សមត្ថកិច្ច​ចុះ​បង្រ្កាប​ហាង Mode Store ក្រោយ​ពលរដ្ឋ​ប្តឹង​ថា​រកស៊ី…

សមត្ថកិច្ចនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និង សុវត្ថិភាពសង្គម ហៅកាត់ថា «គ.ប.ផ.ក» ត្រូវបានដឹងថា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ បានចុះបង្ក្រាបហាង Mode Store ក្រោយទទួលបានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលបានទិញផលិតផលនៅហាងនេះ ប៉ះចំផលិតផលក្លែងក្លាយ។

តែបើតាមប្រភពពីដើមបណ្តឹង ដែលបានប្រាប់ដល់សារព័ត៌មានក្នុងស្រុកមួយ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានឲ្យដឹងថា ម្ចាស់ហាង Mode Store ដែលមានទីតាំងស្ថិតនៅផ្ទះលេខ14BC ផ្លូវលេខ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក គឺមានឈ្មោះលោកស្រី ខេង​ពិទូពុធធីតា។ ហើយនៅក្នុងប្រតិបត្តិការចុះបង្រ្កាបនៅពេលនោះផងដែរ គឺដឹកនាំដោយព្រះរាជអាជ្ញារង ចែ សុង និងសមត្ថកិច្ចនៃណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដោយមានការចូលរួមពីមន្ត្រី ក.ប.ប , អភិបាលរងខណ្ឌ មេប៉ុស្ដិ៍ ចៅសង្កាត់ និងមន្ត្រីចម្រុះជាច្រើនទៀតផងដែរ។

ប្រភពបន្តថា ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានធ្វើការឃ្លុំបេវត្ថុតាងផលិតផលកាបូប នាឡិកា គ្រឿងសម្អាង វ៉ែនតា និងព្រមទាំងផលិតផលដែលសង្ស័យជាច្រើនមុខទៀត និងបានធ្វើការឃាត់ខ្លួនម្ចាស់ទីតាំងនាំទៅកាន់ស្នងការដ្ឋាននគរបាលនគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់។ ប៉ុន្តែ បើតាមព័ត៌មានចុងក្រោយ ពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បន្ទាប់កសាងសំណុំរឿងឡើងតុលាការ ស្រ្តីម្ចាស់ហាងនេះ ក៏ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់មកផ្ទះវិញផងដែរ។

តែទោះយ៉ាងណា មហាជនសង្ឃឹមថា សមត្ថកិច្ចនឹងអនុវត្តតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត ចំពោះលោកស្រី ខេង ពិទូពុធធីតា ដែលជាម្ចាស់ហាង Mode Store រងការចោទប្រកាន់ខាងលើ ដើម្បីទុកជាគំរូដល់អ្នករកស៊ីដទទៃ កុំឲ្យយកតម្រាប់តាម ព្រោះបានធ្វើឲ្យខូចឈ្មោះដល់គេអ្នករកស៊ីសុច្ចរិតត្រឹមត្រូវ និងស្របតាមច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×