ជឿជាក់ថា ប្រិយមិត្តមួយចំនួន បានស្គាល់ហើយ តារាចម្រៀងស្រី អេនី ហ្សាម ដែលក៏ជាប្អូនស្រីរបស់តារាចម្រៀងសំនៀងស្រទន់ មង្គល ទីណា ដែលត្រូវមហាជនស្គាល់ថា ជានារីដែលមានស្នេហាជាមួយនិងនារីភេទដូចគ្នា ព្រោះគេតែងសង្កេតឃើញ រូបនាងធ្លាប់បានបង្ហាញរូបភាពស្និតស្នាលយ៉ាងស្អិតរមួតជាមួយដៃគូស្រីដូចគ្នា លើបណ្តាញសង្គម ជាញឹកញយផងដែរ។
ជាការពិតណាស់បើទោះជាបានបង្ហាញមុខគូស្នេហ៍ភេទស្រីដូចគ្នា បានមួយរយៈធំ ហើយត្រូវបានមហាជនរិះគន់មិនសំចៃមាត់ យ៉ាងណាក្តី ក៏ចំណងស្នេហ៍របស់តារាស្រីរូបនេះ គឺនៅតែរឹងមាំ និងថែមទាំងផ្អែមល្ហែមលើសដើម។
តែដោយឡែក នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ស្រាប់តែសង្សារស្រីរបស់តារាចម្រៀង អេននី ហ្សាម បានបង្ហោះសារអន់ចិត្តមួយនៅលើគណនីហ្វេសប៊ុកជាសាធារណៈ ធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនស្ទើរមិនចង់ជឿ ព្រោះធ្លាប់តែឃើញអ្នកទាំងពីរផ្អែមល្ហែមនិងគ្នាដូចស្ករតាំងម៉ែអុីចឹង។
នេះបើតាមសង្សារស្រីរបស់នាង ដែលមានគណនីហ្វេសប៊ុកឈ្មោះ Nona Ra បានបង្ហោះសារបង្ហាញការអន់ចិត្ត ដោយភ្ជាប់ឈ្មោះ អេននី ហ្សាម និយាយពាក្យទាំងនេះថា៖ «សម្តីមួយម៉ាត់ៗមក ឆ្អែតបាយ រស់នៅជាមួយគ្នាយូរហើយ មានដែលលើកទឹកចិត្តខ្ញុំអត់ មានដែលចេះសួរខ្ញុំកើតអីអត់ រស់នៅមួយខ្ញុំពិបាកប្រាប់មក កុំធ្វើចរិតចឹង អេន នី»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







