ប្រិយមិត្តបានដឹងហើយថា ចំពោះរឿងរ៉ាវអ្នកនាង ខ្ញុង ដែលបានធ្វើឲ្យផ្ទុះជាមួយការរិះគន់ឡើងកក្រើកខ្លាំងតែម្តង កាលពីពេលកន្លងទៅថ្មីៗនេះ ក្រោយ ខ្ញុង ចេញមក Live វីដេអូយំយែក សុំក្តីមេត្តាពីបណ្តាម្ចាស់បំណុលសរុបជាង ៥៧ ម៉ឺនដុល្លារ និងសុំលុយសប្បុរសជន ១ដុល្លារ តាមការបង្គាប់ពីគ្រូជោគជ័យ សៀវ សុផល ហើយទទួលបានការបាញ់លុយឲ្យតាម ABA ឡើងគគ្រឹកគគ្រេងដ៏មិននឹកស្មាន។
តែដោយឡែក ថ្មីៗនេះ មានរឿងដ៏ភ្ញាក់ផ្អើល និងគួរឲ្យហួសចិត្តទៀតហើយ គឺនៅពេលដែលអ្នកនិពន្ធទំនុកច្រៀងដ៏ល្បីឈ្មោះម្នាក់ឈ្មោះ លោក ងួន សុបិន្ត កាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ស្រាប់តែបានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន សុំលុយមហាជនម្នាក់ ១ ដុល្លារ ដើម្បីផលិត MV នៃបទចម្រៀង ប៉ាក់ពុងរ៉ុង ដោយបានរៀបរាប់យ៉ាងដូច្នេះថា៖ តើអាចទេ ខ្ញុំចង់ផលិត MV បទនេះ តែគ្មានលទ្ធភាព បើបងប្អូនស្រឡាញ់ចូលចិត្ត ហើយចង់ឃើញ MV បទនេះរបស់ខ្ញុំចេញជាផ្លូវការ អាចទេ 1$ សំរាប់លើកទឹកចិត្ត ដល់វិស័យចម្រៀងខ្មែរយើង នេះ ABA របស់ខ្ញុំបាទ 000428440 Nguon Soben សូមអរគុណ ហើយខ្ញុំនឹងរាយនាម បងប្អូនដែលចូលរួមទាំងអស់លើ MV របស់ខ្ញុំតែម្តង ព្រោះបទល្បីដែរ តែអត់មានអ្នកទិញ យកទៅធ្វើអាជីវកម្មទេ ហឹុម Pakpong vong version2។
តែទោះយ៉ាងណា ការចេញមកសុំ ១ ដុល្លារ របស់អ្នកនិពន្ធដ៏ល្បីឈ្មោះរូបនេះ គឺមិនខុសពី ខ្ញុង នោះទេ ដោយមហាជនរិះជាច្រើននាំគ្នារិះគន់ឲ្យកប់ៗមាត់ រហូតពេលនេះ ក៏បានបាញ់លុយឲ្យម្ចាស់លុយមួយវិញផងដែរ។ ក្នុងនោះ អ្នកនិពន្ធរូបនេះ ក៏បានផុសបញ្ជាក់ពីការបាញ់លុយសងវិញ និងថែមផ្តែផ្កាទៅកាន់អ្នករិះគន់ថា៖ (Pakpongvong 2)អរគុណទឹកចិត្តបងប្អូនដែលស្រឡាញ់ បាញ់លុយABAអោយខ្ញុំ តែខ្ញុំបានបាញ់ជូនវិញអស់ហើយ តែនៅបងប្រុសម្នាក់ទៀត1$ ដោយសារគាត់បាញ់មកតាម AClida ចឹងញុមមិនដឹងបាញ់មិចវិញ តែញុមជូន សុភាសិតមួយហើយយកទៅប្រើទៅ (របស់Free មិនសូវល្អទេបងអូន) ហិហិ, មើលទៅត្រូវលក់ដី១ កន្លែងដើម្បី ផលិតMV ហើយ បើមិនចឹងទេត្រូវចិនមើលងាយហើយ ហិហិ ចង់យាយចឹងហាស៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








