Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! តន់ ចាន់សីម៉ា ក្លាយ​ជា​ទូតសុឆន្ទៈ​របស់ vivo ស្រាប់​តែ​​ម្នាក់ៗ​​បែរ​ជា​​ប៉ះ​សម្ដី​គ្នាបែក​ផ្សែង​…

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុនទូរស័ព្ទ vivo បានបង្ហោះរូបឌីហ្សាញតារាចម្រៀងសំណព្វបេះដូងរបស់ផលិតកម្ម Galaxy Navatra កញ្ញា តន់ ចាន់សីម៉ា មួយសន្លឹក ដោយបានប្រកាសថា សីម៉ា ក្លាយជាទូតឆន្ទៈបន្ទាប់របស់ខ្លួនហើយ។

ក្នុងនោះ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ vivo បានសរសេររៀបរាប់ថា៖ ថ្ងៃនេះក្រុមហ៊ុនស្មាតហ្វូន vivo សូមធ្វើការប្រកាសជាមួយនឹងតារាតំណាងដែលត្រូវក្លាយជា «ទូតសុឆ្ឆន្ទៈ» បន្ទាប់របស់យើងនោះគឺ តារារូបស្រស់ ប្រចាំផលិតកម្ម Galaxy Navatra Ton ChanSeyma តន់ ចន្ទសីម៉ា។ ពិតជារំភើប នឹងសូមស្វាគមន៍យ៉ាងកក់ក្តៅ សម្រាប់ការចូលរួមជាមួយនឹងក្រុមគ្រួសារ vivo។

តែអ្វីមិននឹកស្មានដល់នោះ គឺក្រោយពីបានឃើញ vivo ប្រកាសថា តារាចម្រៀង តន់ ចាន់សីម៉ា ក្លាយជា «ទូតឆន្ទៈ» របស់ខ្លួន ស្រាប់តែមហាជនដែលមិនគាំទ្រ នាំគ្នាសើចចំអក និងប៉ះសម្តីគ្នាឡើងផ្អើលតែម្តង។ ជាក់ស្តែង អ្នកលេងបណ្តាញសង្គមមួយចំនួន ដែលអះអាងថាជាអ្នកគាំទ្រ vivo បែរជាប្រកាសជំហររបស់ពួកគេ តាមរយៈខមិនបែបៗនេះថា៖​ លែង​ចង់​ប្រើ​ViVo​ហើយ​ពេល​ដាក់​តារា​ចឹ​ងៗ​ម៉ោ ប្រើ​Oppo​វិញ​, ធ្លាប់ប្រើ​vivo19& vivo 20 ប៉ុន្តែ​ឥឡូវ​ខ្ញុំ​ចង់​ប្ដូរ​ចិត្ត​ឈប់​ប្រើ ខ្លាច are you okay plub plub….!, ខ្ញុំ​ប្រើ​vivo​យូរហើយ ឥឡូវ​ខ្ញុំ​ប្តូរ​ចិត្ត​ហើយ បញ្ឈប់​ត្រឹមនេះ are you ok?, ឈប់​ប្រើ​vivo​ហើយ​ខ្ញុំ​ចង់​សាក​ដូរ​មក​ប្រើ​oppo​វិញ​ម្ដង​ចង់ដឹង​ថ្ម​កាន់​ប៉ុណ្ណា​, ខ្ញុំសំរេចចិត្តបញ្ឈប់ប្រើVivo ចាប់តាំងពីពេលនេះតទៅលែងប្រើរហូត, តារាសីុថ្លៃចឹង​ទូរស័ព្ទក៏លក់ថ្លៃដែរ,….។

តែទោះយ៉ាងណា ក៏មានមតិគាំទ្របានឆ្លើយតបទៅកាន់អ្នករិះគន់វិញថា៖ ខ្ញុំប្រើ vivo y20 ដល់ឃើញតារាស្រីល្បីឈ្មោះជាទុសុឆន្ទ:ជា Ton ChanSeyma តន់ ចន្ទសីម៉ា ទៀតខ្ញុំរឹតតែចង់ទិញ vivo បន្ថែម ១០០០ គ្រឿង ទុកចែកឲ្យញាតិកាទាំង ៧ សន្តានរបស់ខ្ញុំ Are you ok ? សាំងជិត 6000 ហើយអត់មានអ្នកទើសទេហ្អី? ទើសមានប្រយោជន៍ផង,…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×