Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានរឿងអី? ភ្ញាក់ផ្អើល យាយ គ្រវីសក់ កំពុង​តែ​ដេក​សន្ល.ប់​នៅ​លើ​គ្រែ ដល់​ថ្នាក់​ភ្ជាប់​បំពង់ដក​ដង្ហើម…

អ្នកគាំទ្រពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលបានឃើញរូបភាពរបស់យាយគ្រវីសក់ Mae Sitang Su Buathong ដែលបានផុសកាលពីពេលថ្មីៗនេះ កំពុងដេកសន្លប់ស្តូកស្តឹង ជាមួយរបួសពេញមុខ និងជំនួយឧបករណ៍ដកដង្ហើម និងព្រមទាំងភ្ជាប់សារនៅលើគណនី Instagram របស់ខ្លួនសរសេរបែបនេះថា៖ «មិនចង់ក្រោកនោះឡើយ»។

ហេតុការណ៍នេះ បានធ្វើឲ្យហ្វេនៗ និងមហាជន បានចូលខមិនសម្តែងការព្រួយបារម្ភ និងសួរនាំអំពីអ្វីដែលបានកើតឡើងថា តើមានបញ្ហាអ្វីចំពោះអ្នក? ឬវាគ្រាន់តែជាការថតរូប? ប៉ុន្តែ មានអ្នកខ្លះជឿងថា Mae Situng Su អាចនឹងត្រូវវះកាត់បន្ថែមទៀតតែម្តង ដែលរហូតមានអ្នកសួរថា ម៉ាក់ធ្វើអីទៀតហើយ?។

តែទោះជាយ៉ាងណា ក្រោយបង្ហោះ​រូបភាពបែបនេះរួច Mae Sitangsu មិនបានឆ្លើយតប​ទៅ​កាន់អ្នកគាំទ្រ​ដែលសួរនាំថា មានរឿងអ្វីកើតឡើងចំពោះគាត់នោះទេ។ ប៉ុន្តែ ឃើញបានបង្ហោះរូបភាពផ្សព្វផ្សាយសម្រាប់ខ្សែភាពយន្ត និងវីដេអូច្រៀងនៅលើ TikTok ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×