Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនធម្មតាទេ! សម្ងំស្ងាត់ៗ នាយ ចយ បង្ហាញទិដ្ឋភាពក្រុង​ពលី បុ.ក​គ្រឹះ​សង់​ផ្ទះ​ថ្មី មួយ​ទៀត​បាត់

ប្រិយមិត្តបានស្គាល់រួចហើយ ពីតារាកំប្លែងនាយ នាយ ចយ ថ្វីត្បិតតែនាយមានមុខមាត់មិនស្អាតប្រៀបដូចមនុស្សភពផ្សេងក៏ពិតមែន ប៉ុន្តែ តារាកំប្លែងរូបនេះ ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន មិនចាញ់តារាល្បីៗដទៃទៀតនោះឡើយ តាមរយៈការសម្តែងបញ្ចេញពាក្យមួយម៉ាត់ៗ​ធ្វើឲ្យទស្សនិកជន ទប់សំណើចពុំបាន។

ពិតណាស់ បើក្រឡេកមកមើលពីជីវិតគូវិញ គឺថានាយ ចយ ក៏បានធ្វើឲ្យមនុស្សជាច្រើនជុំវិញ លួចច្រណែនមិនស្ទើរនោះទេ ព្រោះបានប្រពន្ធមានរូបសម្រស់ស្អាតក៏មិនធម្មតានោះដែរ។ លើសពីនេះ បើតាមការសង្កេត គឺចាប់តាំងពីបានរៀបការមក រហូតទទួលបានកូនប្រុសម្នាក់ជាចំណងដៃ នាយ ចយ ហាក់ពុំដែលមានរឿងប្រេះឆាជាមួយប្រពន្ធនោះទេ តែផ្ទុយទៅវិញ ពួកគេតែងបង្ហាញភាពផ្អែមល្ហែម និងខិតខំរកស៊ីកសាងជីវិតគ្រួសារកាន់តែប្រសើរ ធ្វើមហាជនស្ងើចសរសើរជាខ្លាំង។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ នាយ ចយ និងភរិយា បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងតែម្តង បន្ទាប់ពីបានឃើញទិដ្ឋភាពរៀបចំពិធីក្រុងពលី បុកគ្រឹះសង់ផ្ទះថ្មី។ នេះបើតាមភរិយារបស់នាយ ចយ បានភ្ជាប់សារជាមួយរូបថតជាច្រើនសន្លឹក យ៉ាងដូច្នេះថា៖ ថ្ងៃទី 11 ខែ11 ឆ្នាំ2021ថ្ងៃលាភថ្ងៃជ័យ សូមអោយកូនចៅជោគជ័យ មានសិរីសួស្តី អ្វីដែលកូនចៅប្រាថ្នា សូមអោយបានសម្រេចដូចបំណង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×