Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរណាស់! ប្តីពរកូនស្រីតូច កាន់​រូប​​ថត​​១​សន្លឹក​​ដើរ​ស្វែង​រក​ប្រពន្ធ​ចុះ​ចោល​ផ្ទះ ខណៈ​កូន​ស្រី​យំ​នឹក​ទន្ទឹង​ចាំ​តែ​ផ្លូវ​ម្តាយ… (វីដេអូ)

ពិតជារឿងគួរឲ្យអាសូរខ្លាំងណាស់ ខណៈដែលបុរសជាប្តីម្នាក់ បានពរកូនស្រីជាប់និងដៃ ជាមួយរូបថតមួយសន្លឹក ដើរស្វែងរកប្រពន្ធរបស់ខ្លួន ដែលបានចាកចេញពីផ្ទះអស់រយៈពេលជាង ២ ខែមកហើយ។

បុរសរូបនេះមានឈ្មោះ សាន់ សារិន ហៅ រឺអាយុ ៣៩ ឆ្នាំ មុខរបរកម្មករចៀរជ័រ រស់នៅភូមិគីឡ៩៣ ឃុំ២ធ្នូ ស្រុកខ្សួល ខេត្តក្រចេះ។ ចំណែកប្រពន្ធឈ្មោះ មឿន ណាមី ហៅង៉ោល អាយុ ៣៣ ឆ្នាំ។ បើតាមបុរសជាប្តី បានឲ្យដឹងថា គាត់បានឡើងមកភ្នំពេញម្តងរួចហើយ តែរកប្រពន្ធមិនឃើញនោះទេ។ ប៉ុន្តែ នៅពេលឮថា ប្រពន្ធធ្វើការរោងចក្រនៅម្តុំព្រៃទា ទើបនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ គាត់ក៏បានឡើងមកម្តងទៀត តែនៅតែមិនអាចរកឃើញ ក៏បានមកកាន់សាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដើម្បីសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ផង។

បុរសជាប្តីដ៏កំសត់រូបនេះ បានរៀបរាប់ឲ្យដឹងទាំងទឹកភ្នែករលីងរលោងថា ប្តីប្រពន្ធគាត់ ធ្វើការជាកម្មករចៀរជ័រកៅស៊ូ និងមានកូនស្រី២នាក់ នៅក្នុងបន្ទុក។ ប៉ុន្តែ មួយរយៈចុងក្រោយ ពួកគាត់តែងមានការឈ្លោះប្រកែកគ្នា រហូតប្រពន្ធបានប្រាប់ថា រូបនាងសុំចាកចេញហើយ ទៅរកមុខរបរថ្មី រួចក៏ឡើងជិះឡានឈ្នួលឡើងមកភ្នំពេញ ដោយមិននឹកស្រណោះដល់កូនៗសោះឡើយ។ ដោយសារតែអាណិតកូនស្រីៗ យំនឹក ទន្ទឹងរង់ចាំមើលផ្លូវម្តាយមកវិញពីមួយថ្ងៃទៅមួយថ្ងៃ រូបគាត់ក៏បានសម្រេចចិត្ត ជិះឡានឈ្នួលឡើងមកភ្នំពេញជាលើកទី២ ដើរតាមស្វែងរកប្រពន្ធ ប៉ុន្តែ ក៏រកមិនឃើញដដែល។

បុរសជាប្តី ក៏បានទទួលស្គាល់ថា គាត់ធ្លាប់ប្រើអំពើហិង្សាទៅលើប្រពន្ធ ដោយសារខឹងប្រពន្ធដើរផឹកស៊ីដើរដេកផ្ទះគេ។ តែទោះយ៉ាងណា រឿងរ៉ាវលើសពីនេះយ៉ាងណា ដល់ថ្នាក់ប្រពន្ធដាច់ចិត្តដើរចេញពីផ្ទុះ​ដោយគ្មាននឹកស្រណោះដល់កូនៗបែបនេះ គឺមានតែស្រ្តីជាប្រពន្ធចេញមកធ្វើការបកស្រាយទេ ទើបដឹងច្បាស់។ តែគាត់បានប្រាប់ថា ប៉ុន្មានថ្ងៃមុននេះ ប្រពន្ធបានទាក់ទងមកឪពុកក្មេករបស់គាត់ ចង់ជួបប្តីជួបកូនដែរ ប៉ុន្តែ ត្រូវបានបងប្រុសរបស់នាងហាមឃាត់។ ហេតុនេះ គាត់ក៏សុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ផង តើថាមូលហេតុអ្វីបានជាបងថ្លៃធ្វើបែបនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×