ប្រិយមិត្តបានស្គាល់ច្បាស់រួចហើយ អ្នកលក់ដ៏ឡេវ័យក្មេងដ៏មានប្រជាប្រិយភាពខ្លាំង នៅលើបណ្តាញសង្គម ដែលមានឈ្មោះថា អាជី ដែលត្រូវបានមើលឃើញថាកំពុងជោគជ័យមិនធម្មតានោះទេ ដោយសារតែរូបសម្រស់ជាពិសេសតែងតែបង្ហាញភាពសិចស៊ី «ល្វែងលើ» ស្ទើរធ្លាយចេញលើគោក រហូតមហាជនប្រតិកម្ម សូមឲ្យក្រសួងពាក់ព័ន្ធមានវិធានការផង។
ជាការពិតណាស់ អាជី កាលពីពេលកន្លងទៅថ្មីៗនេះ ធ្លាប់ត្រូវបានមហាជនសើចចំអកយ៉ាងខ្លាំង បន្ទាប់ពីបានអួតថា ខ្លួនស្អាតពីធម្មតាជាតិសឹង ៩៩% ទោះងើបពីគេងមិនងួតទឹកក៏ស្អាតដែរ។ ក្នុងនោះ អាជី ក៏ធ្លាប់មោទនភាពលើខ្លួនឯង ក្នុងការសម្ភាសន៍ផ្ទាល់ជាមួយលោក អុឹម ជីវ៉ា ដោយបាននិយាយបែបនេះថា៖ និយាយទៅខ្ញុំគិតថាខ្ញុំស្អាតបង ខ្ញុំស្លៀកពាក់អីក៏ស្អាតហើយរាងខ្ញុំតូចច្រឡឹង ហើយខ្ញុំស្អាតពីធម្មជាតិ និយាយឲ្យចំទៅខ្ញុំជឿជាក់លើខ្លួនឯង សូម្បីតែគេហៅខ្ញុំថតស្ពតផ្សេងៗខ្ញុំស្លៀកឈុតអីក៏ស្អាតដែរបង។ ក្រោកពីគេងខ្ញុំអត់ងូតទឹក ក៏ខ្ញុំមានអារម្មណ៍ថាស្អាតដែរបង ក្នុងចំណោមមនុស្សស្រី១០នាក់ ខ្ញុំគិតថាចំណោម១០ហ្នឹង ខ្ញុំស្អាតជាងគេ៩នាក់…។
ទោះជាយ៉ាងណា ក្រោយមក ក៏ស្រាប់តែបែកធ្លាយរូបភាព១សន្លឹក បង្ហាញអាជី ធ្វើការវះកាត់កែសម្ផស្ស ធ្វើឲ្យមានការភ្ញាក់ផ្អើល និងហួសចិត្តតែម្តង ហើយ អាជី ក៏បានសារភាពថា ខ្លួនពិតជាបានកែត្រង់ខ្ទង់ច្រមុះ។ តែទោះយ៉ាងណា គេក៏មិនដឹងថា អាជី វះកាត់កែសម្ផស្សត្រង់កន្លែងណាទៀតនោះទេ ទើបធ្វើឲ្យរូបនាងស្រស់ស្អាត សូម្បីតែមិនងួតទឹកក៏ស្អាតដែរ។ តែជាក់ស្តែង បន្ទាប់មក អាជី ក៏បានបង្ហោះរូបវះកាត់កែដើមទ្រូង និងបានភ្ជាប់សារឈឺចាប់និងគ្រូពេទ្យវះកាត់ឲ្យខ្លួនបែបនេះថា៖ វះកាត់ហើយមានបញ្ហាដុកទ័ររត់បាត់ ទុកអោយខ្ញុំរងវិបត្តិស្ទើរតែស្លា.ប់បាត់បង់ជីវិតដោយសារតែអ្នកឯង ខ្ញុំនឹងបកស្បែកឃ្លីនីកអ្នកឯង មិនឲ្យដើរបោកប្រជាជនខ្មែរទៀតទេ អរគុណដុកទ័រថៃដែលជួយខ្ញុំ។
តែដោយឡែក ថ្មីៗនេះ អាជី បានធ្វើឲ្យមហាជន និងក៏ដូចអ្នកគាំទ្រ មានការតក់ស្លុ.តជាខ្លាំង នៅពេលបានឃើញដេកនៅលើគ្រែ ក្នុងស្ថានភាពកំពុងសង្គ្រោះបន្ទាន់ ដោយភ្ជាប់បំពង់អុកសុីហ្សែន។ ប៉ុន្តែជាមួយសភាពបែបនេះ នៅលើទំព័រហ្វេសប៊ុករបស់ អាជី ក៏បានសរសេរប្រាប់ថា៖ ពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំដេកបែបនេះរាល់ថ្ងៃ គឺដេកអស់សង្ឃឹមពេលនេះលុយក៏មិនអាចជួយខ្ញុំអោយដូចដេីមបានទេពាក្យដែរខ្ញុំចង់ប្រាប់នាក់ទាំងអស់គ្នាពេលនេះ ថា មុននឹងសំរេចចិត្តវះកាត់អ្វីមួយ សូមគិតអោយច្បាស់សិន កុំអោយដូចខ្ញុំពេលនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
















