Saturday, April 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា អបអរសាទរកីឡាការិនីប៉េតង់កម្ពុជា អ៊ុក ស្រីមុំ ទទួលបានមេដាយមាសប៉េតង់ពិភពលោក ជំនាន់ទី១៨!

ភ្នំពេញ ៖ ឯកឧត្តម ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាសូមអបអរសាទរកីឡាការិនី អ៊ុក ស្រីមុំ ត្រូវបានគណៈកម្មការ រៀបចំការប្រកួតប៉េតង់ជើងឯកពិភពលោក The 2021 World Triplets and Precision shooting Championships ប្រគល់មេដាយមាសប៉េតង់ពិភពលោក ជំនាន់ទី១៨ ផ្នែកនារី លើវិញ្ញាសាវាយយកពិន្ទុ បន្ទាប់ពីបានយកឈ្នះក្នុងព្រឹត្តិការណ៍ប្រកួតចាប់ពីថ្ងៃទី១២ ដល់ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញ ។

នេះគឺជាមោទនភាព និងជោគជ័យដ៏អស្ចារ្យថ្មីមួយទៀត សម្រាប់កម្ពុជា ដែលកីឡាការិនីប៉េតង់ អ៊ុក ស្រីមុំ បានដណ្តើមយកឈ្នះមេដាយមាសប៉េតង់ពិភពលោក ជូនជាតិ ក្នុងចំណោមប្រទេសជាច្រើនដែលបានចូលរួមការប្រកួតយ៉ាងស្វិតស្វាញ ។

អ្វីដែលកាន់តែអស្ចារ្យថែមទៀត ជោគជ័យឆ្នាំ២០២១ នេះ គឺជាឆ្នាំទី៥ ហើយ នៃការទទួលបានមេដាយមាសប៉េតង់ពិភពលោក លើវិញ្ញាសាវាយយកពិន្ទុ សំរាប់កម្ពុជាយើង ដែលមិនទាន់មានប្រទេសណាក្រៅពីកម្ពុជា ធ្វើបាននៅឡើយ ។

ឯកឧត្តម ស សុខា បានលើកឡើងថា ក្នុងនាមប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រតិភូកីឡា និងកីឡាករ កីឡាការិនីទាំងអស់ ដែលបានខំយកអស់កម្លាំងកាយចិត្ត ក្នុងការដឹកនាំ និងចូលរួមប្រកួត ចាប់តាំងពីដើម រហូតដល់ចប់ ពិសេសបាននាំយកនូវជ័យជម្នះដ៏អស្ចារ្យជូនជាតិមាតុភូមិ នៃយើងផងដែរ ។

សូមជូនពរដល់ប្រតិភូកីឡា និងកីឡាករ កីឡាការិនីប៊ូល និងប៉េតង់កម្ពុជាទាំងអស់ ទទួលបាននូវសុខសុវត្ថិភាព ក្នុងការធ្វើដំណើរត្រលប់មកព្រះរាជាណាចក្រកម្ពុជាវិញ និងមានសុខភាពល្អគ្រប់ៗគ្នាកុំបីខាន៕រក្សាសិទ្ធិដោយ ៖ កូលាប