Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាងលាភ និង កាតុផ្តល់ស្នាមថើប ដាក់ប្តីខ្វែងគ្នា ព្រោះអ្វី

ភ្នំពេញ ៖ នាឱកាសឡើងផ្ទះថ្មីរបស់នាយក្រឹម និងនាងលាភភរិយា ក្រោយរបស់ខ្លួនឃើញថា មានសិល្បករជិតដិតបំផុតបានសម្រេច មានវត្តមាន។ ជាពិសេសគេឃើញមាននាងតុអតីត តារារួមក្រុមដ៏មានប្រជាប្រិយភាពរបស់នាយក្រុម បានបង្ហាញវត្តមានយ៉ាងស្និទ្ធស្នាលបំផុត។ ទាំង២គូរវាងនាងលាភនាយ ក្រឹម និងកាតុព្រមទាំងស្វាមី បានប្រឡែងលេងយ៉ាងសប្បាយ រហូតគេឃើញនាងលាភចាប់ថើប ប្តីកាតុ ខណៈកាតុថើបនាយក្រឹមយ៉ាងស្និទ្ធស្អិតដូចកាវ។

បើទោះជាកាតុ មិនមែនជាសមាជិកក្រុមរបស់ នាយក្រឹម តែគេមើលឃើញថាកាតុ មានទំហំនៃក្តីស្រឡាញ់ដាក់ទៅនាយក្រឹម ក្នុងនាមជាមេកើយយ៉ាងខ្លាំង។ ដោយសារតែ នាយក្រឹមបានផ្តល់ឱកាសដល់នាង និងផ្តល់គន្លឹះសំខាន់ៗ សម្រាប់បន្ថែមតិចនិចលេងកំប្លែង កាន់តែប្រទាក់ក្រឡាឡើង។ ម្ល៉ោះហើយ បើទោះជាពេលនេះ កាតុដើរផ្លូវផ្សេង ក្នុងសិល្បៈមិនចោលប្រភពដើម ឬនិយាយបានថាផឹកទឹកកុំភ្លេចប្រភព សិស្សមិនត្រូវភ្លេចគ្រូ។ បែបនេះហើយ ឲ្យតែជួបនាយក្រឹម នៅខាងក្រៅម្តងៗឃើញថា កាតុគោរព និងលេងសើចមិនខ្វល់ពីអ្នកណាថាឡើយ ព្រោះធ្លាប់ឆ្លងកាត់ការងារ មានអនុស្សាវរីយ៍ លំបាកៗច្រើនក្នុងពេលដើរសម្តែង។ ចំណែកភរិយាវ័យក្មេង នាងគង់ ចាន់ស៊ីណា ហៅនាងលាភ ពេលនេះមានកូនភ្លោះ២ ជាមួយនាយក្រឹម ក៏ចាត់ទុកកាតុ ដូចញាតិ រាប់អានគ្នាទៅវិញ ទៅមកមិនប្រកាន់ការស្និទ្ធស្នាលលើសលោះ ដែលនាយក្រឹម និងកាតុរំលេចឡើងឡើយទើបម្នាក់ៗកាន់តែ យល់ចិត្តថ្លើមគ្នា។

កាតុមកទល់ពេលនេះ បានបន្តការងារសិល្បៈ ដដែលដោយមមាញឹកជាងមុន។ ប្រពន្ធអ្នកភ្លេងជំនាញវាយស្គររូបនេះ កាក់កបដោយមិនដឹងខ្លួនដោយសារ បានបើកហាងលក់ហ្វឺកាតុ ពង្រីកពីមួយទៅមួយ រហូតដល់កំពង់សោម ធ្វើឲ្យកាតុអ្នកសិល្បៈនិយាយថា នាងយីអ៊ុនឡើងព្រោះហ្វឺ។ ចំណែកនាងលាភវិញ ងាកមកចាប់ការងារសិល្បៈឡើងវិញហើយ ក្រោយកូនភ្លោះស្រី ចាប់ផ្តើមធំធាត់ជាងមុន។ ស្រីលាភឥឡូវ ស្រស់ស្អាតណាស់ ការតុបតែងខ្លួនក៏សមសួនមើលហើយ មិនសរសើរមិនបាន ធ្វើឲ្យស្វាមីនាយក្រឹមកាន់តែលង់ស្រឡាញ់ ថែមឡើង។ បច្ចុប្បន្នស្រីលាភកំពុង តែមានវត្តមានសម្តែងកំប្លែងជាមួយស្វាមីឡើងវិញ ប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័ន និងសំណើចចុងសប្តាហ៍ ដែលសហការសម្តែងជាមួយ នាយកុយមួយក្រុមទៀត៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

×