Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លីវ ជីលី ទម្លាយរូបរាងពិតកាលពីមុន ខណៈបច្ចុប្បន្នក្លាយជារាជិនីសម្រស់

ភ្នំពេញ ៖ អតីត Miss Grand Cambodia ឆ្នាំ២០២០ លីវ ជីលី ដែលប្រែវាសនា ក្លាយជាតារាកំពុងល្បីឈ្មោះ ស្រាប់តែបានបង្ហាញនូវរូបថតប៉ុន្មានសន្លឹក ដែលជារូបរាងពិត របស់នាងកាលពីមិនទាន់ស្អាតច្រើនឆ្នាំមុន។ ហ្វេនៗជាច្រើន បានសម្តែងនូវភាពភ្ញាក់ផ្អើលបំផុត ដែលសុខៗ ម្ចាស់មកុដរូបនេះ ដាច់ចិត្តទម្លាយរូបថត អាថ៌កំបាំងដែលធាត់ទ្រលុតទ្រលុនផ្អើលអស់គេឯង។

បវរកញ្ញាលីវ ជីលី បានធ្វើឲ្យប្រទេសកម្ពុជា មានមុខមាត់លើឆាកអន្តរជាតិ មិនស្ទើរនោះទេ កាលពីពេលនារីប្រកបដោយសម្រស់រូបនេះ បានទៅប្រកួតនៅប្រទេសថៃ។ នាងបានដណ្តើមកន្លែង ស្រីស្អាត២០ប្រទេសចុងក្រោយ ក្នុងចំណោមនារីកំពូលសម្រស់មកពីជុំវិញពិភពលោក។ ពេលនោះអ្នកណាក៍មិននឹកស្មានដោយសារនាង ទើបលើកដាក់ជាម្ចាស់មកុដ ក្រោយពេល លេខ១និងលេខ២ តោះតើយមិនទទួលតំណែង ។ បើនិយាយពីរយៈពេលហ្វឹកហាត់ក៏មានរយៈពេលខ្លីបែរជានាង បានសាងភាពភ្ញាក់ផ្អើលពេញពិភពលោក។ សូម្បីតែហ្វេនៗ មួយចំនួន នៅប្រទេសថៃក៏លាន់មាត់សរសើរនាងទាំងស្អាតឆ្លាត មុឺងមាត់លើឆាក។ ចាប់តាំងពីពេលនោះមក លីវ ជីលី ក្លាយជាមនុស្សមហាជន មានការចាប់អារម្មណ៍ រហូតហក់ឡើងប្រជាប្រិយភាពជាខ្លាំង ទាំងនាងខ្លួនឯងពិតជា នឹកស្មានមិនដល់ដែរ។

លីវ ជីលី ដែលសម្រេចចិត្ត លើកយករូបថតចាស់ៗ ពីមុនមកវិញ បង្ហាញអ្នកគាំទ្រនាង ដោយសារ នាងយល់ថា មនុស្សស្រីទោះស្ថិតក្នុង ទម្រង់រូបរាងបែបណា ត្រូវតែចេះ ថែទាំស្រឡាញ់និងមើលថែរ។ នាងមិនដែលចុះចាញ់ និងភាពធាត់ មិនស្អាតកាលពីមុនឡើយ ហើយតែងតែព្យាយាម រកវិធីយ៉ាងណា ឲ្យខ្លួនមានរូបរាងល្អដូចស្ត្រី បង្ហាញម៉ូដ ឬស្លីមត្រូវស្តង់ដារ។ ការតស៊ូ ចេញពីចិត្តគឺអាចយកឈ្នះបានគ្មានអ្វី ធ្វើមិនបាន។ ម្ល៉ោះហើយនាង ចង់បង្ហាញឲ្យនារីទាំងអស់ ចេះតស៊ូ ជម្នះគ្រប់វិធី ។ បើប្រកួតអ្វី មិនត្រូវភ័យខ្លាច មើលស្រាលខ្លួនឯងថាទៅមិនដល់។លុបបំបាត់ចោលឲ្យ អស់រាល់ការគិតបែបនេះ ហើយងើបឈរបង្ហាញភាពក្លាហាន ឲ្យគេឃើញថាស្ត្រីខ្មែររឹងបុឹងសុភាពរាបសារ និងអាចបន់បែនបាន។ ក្នុងពេលសម្រស់ផូរផង់ លីវ ជីលីហាក់មិនទាន់ទម្លាយបុរសក្នុងបេះដូងឲ្យ មហាជនបានដឹងឬ នាងលាក់សិនមិនទាន់ដល់ពេលខណៈសិល្បៈកំពុងសប្បាយកើបលុយ ទើបមិនចង់បានអ្នករំខានចិត្តពេលនេះ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

×