Sunday, April 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តែងៗ! មិនមាត់មិនកទេ តែ​កូន​ច្បង ឌួង ឆាយ គប់​១​ទូរស័ព្ទ និង​ស្រែក​ដាក់​ខ្លាំងៗ ​ខណៈ​ យាយ និង​ឪពុក កំពុង​ផ្ទុះ​រឿង​ជា​មួយ​ម្តាយ​ខ្លួន ឡោឡាផ្អើលពេញផ្ទះ!!

ដូចដែលប្រិយមិត្តបានដឹងថា ចំពោះរឿងរ៉ាវថ្មីៗនេះ របស់គ្រួសារលោក ឌួង ឆាយ ដែលបានផ្ទុះរឿងសារជាថ្មី ខណៈលោក និងម្តាយបង្កើតលោកស្រី ខុង លីស៊ី​អាណា បានឱកាសចូលទៅក្នុងផ្ទះ ដេត ម៉ាលីណា ដោយក្នុងបំណងប្រាប់ថាចង់ជួបមុខកូន និងចៅៗ ប៉ុន្តែ បែរជាកើតជារឿងស្ទើរផ្ទុះហិង្សាដាក់គ្នាឡើងកក្រើកពេញក្នុងផ្ទះតែម្តង ដោយសារតែលោក ឌួង ឆាយ និងម្តាយ សុំទាមទារយកស្រា និងរបស់ទ្រព្យមួយចំនួនយកទៅវិញដូចជា តុ ជាដើម ប៉ុន្តែ បានត្រូវអ្នកនាង ដេត ម៉ាលីណា បដិសេធឲ្យយកចេញឡើយ។

ការឈ្លោះប្រកែកឡើងតឹងសរសៃកដាក់គ្នាឡើងកក្រើកនេះ នៅក្នុងវីដេអូ ក៏អាចត្រូវបានឮសំលេងកូនៗរបស់ពួកគេ យំឡើងទ្រហឹងពេញក្នុងផ្ទះផងដែរ ខណៈកូនប្រុសច្បងដែលមានជំងឺ ត្រូវបានឃើញដេកនៅលើសាឡុង យ៉ាងស្ងប់ស្ងៀម។

ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺនៅចំណុចមួយ ខណៈលោកស្រី ខុង លីស៊ី​អាណា បានស្រែកឡោឡាកាន់តែខ្លាំងឡើងៗ ស្រាប់តែកូនប្រុសច្បង ដេត ម៉ាលីណា ដែលកំពុងអង្គុយ ចាប់ទាញទូរស័ព្ទនៅក្បែរ គប់ទៅកាន់យាយ និងឪពុក មួយទំហឹង និងស្រែកខ្លាំងៗថា ឈប់ស្រែកឡោឡាៗ!!។ ហើយភ្លាមៗនោះ ក៏បានឃើញលោក ឌួង ឆាយ បានដើរមកលួងកូនប្រុស និងឲ្យអ្នកបម្រើនាំចេញទៅ។

តែទោះយ៉ាងណា ជាមួយនិងសកម្មភាពអតីតម្តាយក្មេក និងអតីតស្វាមី​ចូលមកអុកឡុក ផ្ទុយពីការសុំមកជួបមុខកូនៗ ចៅៗ បែបនេះ ក្នុងនោះ អ្នកនាង ដេត ម៉ាលីណា ក៏បានបង្ហោះសារសួរទៅកាន់បងប្អូនមហាជនយ៉ាងដូច្នេះថា៖ «មេីលវីដេអូសកម្មភាពរបស់ឪពុក យាយ និងពូ ដែលតែងតែនិយាយថានឹកកូនៗ ចៅៗ និងក្មួយណាស់ ប៉ុន្តែទង្វេីរពេលមកជួប បែរជាមកនិយាយតែរឿងចង់បានស្រា តុ​ ផ្ទះនិងទ្រព្យសម្បត្តិក្នុងផ្ទះ​ទៅ​វិញ នេះឬការស្រឡាញ់​និងនឹកកូនៗចៅ​ៗ ឬក៏ស្រឡាញ់ទ្រព្យជាងកូនចៅ?»។

បើតាម​អ្នកនាង ដេត ម៉ាលីណា ដែលតែងនិយាយដដែលៗថា ការសុំមកជួបមុខកូនៗ ចៅៗ គឺអ្នកនាងមិនហាមឃាត់ឲ្យជួប ទៅតាមលក្ខខណ្ឌច្បាប់លែងលះទេ ប៉ុន្តែ ពេលមកជួបបែរជាមកបង្កហិង្សា គំរាមកំហែង ជាហេតុធ្វើឲ្យនាងមិនចង់ឲ្យជួបឡើយ ជាក់ស្តែង ដូចជាពេលនេះជាដើម។ ហើយជាមួយគ្នានេះផងដែរ អ្នកនាង ដេត ម៉ាលីណា ក៏បាននិយាយត្រង់ៗថា រឿងរ៉ាវជម្លោះគ្រួសារអ្នកនាង គឺកើតឡើងដដែលៗ និយាយរួមទៅដូចរឿងភាគឥណ្ឌអុីចឹង ដោយមិនដឹងថាពេលណាទើបចប់ ស្ងប់សុខៗរៀងៗខ្លួននោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង