Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនគួរសោះ! សន្តិសុខ​ស្រី​ដ៏​ល្បី​ម្នាក់ តែង​បង្ហាញ​ក្បាច់​រាំ​ប្លែកៗ ឥឡូវ​នេះ នាង​បាត់​បង់​ជី.វិត​ហើយ ដោយ​សារ​តែ…

តារាអុិនធើរណេតស្រីជនជាតិម្នាក់ ដែលគេស្គាល់ថាជា «សន្តិសុខស្រី Yubei» ត្រូវបានគេអះអាងថា ត្រូវបានសម្លា.ប់ដោយបុរសម្នាក់ ក្នុងចំណោមហ្វេនៗរាប់សែននាក់របស់នាង ដោយសារជម្លោះរឿងកាដូលុយកាក់។

ប្រព័ន្ធផ្សព្វផ្សាយចិន បានរាយការណ៍ថា ជនសង្ស័យត្រូវបានចាប់ខ្លួន ចាប់តាំងពីពេលនោះមក ទោះបីជាអត្តសញ្ញាណរបស់រូបគេមិនទាន់ត្រូវបានបង្ហាញក៏ដោយ។

យោងតាមការចុះផ្សាយរបស់កាសែតចិន The Paper នារីរងគ្រោះអាយុ ៣៣ ឆ្នាំ រូបនេះ បានល្បីល្បាញខ្លាំង កាលពីជិត ៣ ឆ្នាំ មុន តាមរយៈការបង្ហោះឃ្លីបខ្លីៗ នៃការរាំរបស់នាងក្នុងឯកសណ្ឋានជាសន្តិសុខ។ កាសែតខាងក៏បានឲ្យដឹងថា នាងធ្វើការជាសន្តិសុខនៅសាលាបើកបរក្នុងទីក្រុង Yubei ហើយក៏បានជួយជ្រើសរើសសិស្សចូលរៀនសាលា តាមរយៈវីដេអូរបស់នាងផងដែរ។

ការបង្ហោះវីដេអូដំបូងរបស់នាង នៅលើ DouYin នៅថ្ងៃទី២ ខែមីនា ឆ្នាំ ២០១៩ ទទួលបានអ្នកតាមដានជាង 600,000 នាក់ភ្លាមៗ មុនពេលនាងត្រូវបានសម្លា.ប់កាលពីថ្ងៃទី២ ខែវិច្ឆិកា បន្ទាប់ពីបានជួបជាមួយអ្នកគាំទ្របុរសនៅពេលល្ងាច។

ស្វាមីរបស់ស្រ្តីរងគ្រោះ បានប្រាប់អ្នកសារព័ត៌មានថា គាត់មិនបានដឹងថា ប្រពន្ធរបស់គាត់បានរៀបចំកម្មវិធីជួបជុំជាមួយអ្នកគាំទ្រនោះទេ ខណៈដែលគាត់កំពុងនៅទីក្រុងមួយផ្សេងទៀត សម្រាប់ដំណើរកម្សាន្ត។

យោងតាមរបាយការណ៍មួយចំនួន អ្នកគាំទ្រប្រុសរងការចោទប្រកាន់រូបនោះនោះ ត្រូវបានដឹងថា គឺធ្លាប់បានផ្តល់កាដូដល់នាងដែលមានតម្លៃជាង 100,000 យន់ (ជាង ១៥០០០ ដុល្លារ) នៅក្នុងបន្ទប់ផ្សាយផ្ទាល់របស់នាង ហើយក៏ជាអ្នកគាំទ្រដ៏ធំបំផុតរបស់នាងផងដែរ។

ទំនាក់ទំនងរបស់ពួកគេ ក៏ត្រូវបានដឹងថា មានភាពជូរចត់ ហើយអ្នកនិយមលេងអ៊ីនធឺណិតចិន បានសង្ស័យថា នាងត្រូវបានសម្លា.ប់ បន្ទាប់ពីបដិសេធមិនប្រគល់ប្រាក់ឱ្យគាត់វិញ។

តែទោះជា​យ៉ាងណា ករណីនេះ មិនត្រូវបានក្រុមគ្រួសារជនរងគ្រោះ អះអាងនោះ​ឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×