Monday, April 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! ជិះរថយន្តតម្លៃរាប់ម៉ឺនដុល្លារ​ បោកប្រាស់ថ្លៃសាំងពូកង់បី តែហាក់មានខ្លួនចេញមកអះអាងឡាន Prius ខ្លួនលក់ឲ្យគេយូរហើយ តែបង្ហោះក្រដាសលក់ភ្លេចដាក់ថ្ងៃខែ មហាជនចាប់ថ្នាក់បាន ស្រាប់តែ…

រឿងរ៉ាវថ្មីមួយទៀត កំពុងក្តៅពេញបណ្តាញសង្គមទៀតហើយ ខណៈដែលគេបានចែករំលែកឲ្យឃើញរថយន្ត Prius ពណ៌ស១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BJ-7190 ដែលម្ចាស់ចរិកធូរថ្លៃ ពឹងអ្នករត់កង់បីឲ្យទៅទិញសាំងឲ្យ ស្រាប់តែចុងក្រោយអត់មានលុយឲ្យ ហើយសន្យាថាបាញ់លុយឲ្យតាមវីន តែស្ងាត់រហូត ធ្វើឲ្យពូកង់បីអត់ទ្រាំពុំបាន បង្ហោះរូបផ្អើលតែម្តង។

នេះបើតាមពូកង់បី (PassApp) ដែលមានគណនីហ្វេសប៊ុកឈ្មោះ សូរ នី បានបង្ហោះរូបស្លាកលេខឡានយ៉ាងច្បាស់ៗ និងសរសេរររៀបរាប់ឲ្យបងប្អូនដឹងថា៖ «ឡាននេះអស់សាំងតាមផ្លូវ អោយខ្ញុំអ្នករត់កង់បីរកទិញសាំងអោយ ពេលខ្ញុំទិញសាំងបានចាក់ចូលឡានរួច ថាអត់មានលុយ ថាចាំបាញ់តាមវីងអោយ ស្រាប់តែទៅបាត់រហូត មិនគួរណាធ្វើបាបខ្ញុំរកព្រឹកខ្វះល្ងាចសោះ ទូរស័ព្ទឡាន 0972897464 ខ្ញុំតេមិនលើកសោះ»។

ប៉ុន្តែ ក្រោយមហាជនជេរផ្អើលពេញហ្វេសប៊ុក ស្រាប់តែគណនីហ្វេសប៊ុកឈ្មោះ Chem Nesai បានចេញមកអះអាងថា ឡាន Prius នេះ គឺខ្លួនបានលក់ឲ្យគេយូរហើយ ហេតុនេះ សូមមហាជនឈប់យល់ច្រឡំ មកលើរូបគាត់។ តែទោះយ៉ាងណា នៅពេលមហាជនបានចាប់ថ្នាក់បាន ហេតុអ្វីក្រដាសទិញលក់អត់មានថ្ងៃខែ ស្រាប់តែគណនីខាងលើ បានកែ (Update) បំពេញថ្ងៃខែទី31 ខែ7 ឆ្នាំ2021 វិញ ដែលធ្វើឲ្យមហាជនហួសចិត្តកាន់តែខ្លាំង។ ក្នុងនោះ អ្នកលេងអុិនធើរណែត បានចំអកដាក់ឲ្យកប់ៗថា៖​ «ហាកម៉េចថាឲ្យគេចឹង គេភ្លេចហ្នឹងហាស់ ឥលូវគេកែវិញហើយតាស់, ប្រញ៉ាប់ពេកមើលមិនអស់ ណាមួយឆ្លៀតលុបរូបលុបអីផង ណាមួយគេដាក់ខ្លាំងៗពេក ចឹងហើយវិលមុខតិចហើយ, ម្តងអត់ថ្ងៃខែ ម្តងមានថ្ងៃខែ ម្ចាស់ឡានអាយុ 40 តែខ្លួនទើប 20 ជាង ថាលក់បាត់អត់យល់,….»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង