Monday, April 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារ៉ាយ សក្ខណា មកភ្នំពេញដោយសាររឿងរៀបការ!

ភ្នំពេញ ៖ តារាសម្តែង នៅតែមានហាងឆេង ក្នុងសិល្បៈ សារ៉ាយ សក្ខណា បានមកដល់កម្ពុជាយើងហើយ ដោយអារម្មណ៍នឹករលឹកពន់ពេកក្រៃ ព្រោះនាងខកដំណើរ មកលេងស្រុកដោយសារ បញ្ហាកូវីដ។ នាងបានដឹកដៃប្តី កូនស្រីប្រុស មកដល់ក្នុងផ្ទះ យ៉ាងក្រឡឺមដោយមិនបាន ប្រាប់ម្តាយឲ្យដឹងសោះ។ គ្រានោះ នាងបានធ្វើឲ្យអ្នកមានគុណរលីងរលោងទឹកភ្នែក សុខៗកូនស្រីបណ្តូលចិត្ត បានមកដល់ផ្ទះទាំងមិនប្រាប់ម្តាយឲ្យដឹងមុនឡើយពិត ជាពញ្ញាក់អារម្មណ៍យ៉ាងសា.ហាវ។

យ៉ាងណាមិញ តារាសម្តែង សារ៉ាយ សក្ខណា ដែលមកដល់មាតុភូមិជាទីស្រឡាញ់ នាប៉ុន្មានថ្ងៃមុន បានបញ្ជាក់ថា នាងមកនេះមកមើលហាងផង និងមានផែនការមួយចំនួនទៀតនៅក្នុងគ្រួសារ ដែលជាផែនការសំខាន់មួយដែរ។ មួយទៀតមកលេងស្រុកដើម្បី ពកូនប្រុសពៅ ឲ្យម្តាយនាងបានថើបត្រកង ព្រោះតាំងពីកើតមកអាយុច្រើនខែ មិនទាន់បានជួបយាយគេឡើយ។ ចំណែកយាយ ក៏ចង់ឃើញមុខចៅប្រុស មួយនេះនិងចៅស្រីច្បង។ មិត្តដ៏ជិតដិតជាមួយ នី មុនីនាថ ដែលស្ទើរក្លាយជាបងប្អូន រូបនេះបន្តថា ក្រៅពីដើរកម្សាន្ត និងកិច្ចការក្នុងគ្រួសារ នាងក៏ទទួលថត និងសម្តែងខ្លះៗ តាមការលៃពេល ដោយមិនទទួលច្រើន ខាតពេលជួបជុំញាតិមិត្ត។ ការទទួលថតនេះ ដើម្បីអរគុណមហាជន ប្រិយមិត្តដែល នឹកដល់នាង នៅតែចូលចិត្តការសម្តែង របស់នាងទើប មិនដាច់ចិត្តចាកចេញ។

អ្នកស្រីសម្ផស្ស ម្ដាយសក្ខណា បានប្រាប់អ្នកយកព័ត៌មានយើងថាសក្ខណា មកដល់ស្រុកថ្ងៃទី១៣ខែវិច្ឆិកា ហ្នឹងហើយអ្នក ស្រីភ្ញាក់ ផ្អើល ខ្លាំងណាស់ព្រោះកូននិងចៅៗមកលេងស្រុកSurprise មិនឲ្យដឹង មុនទេ។ ម្ដាយសក្ខិណា បន្ថែមថា គាត់ខានបានជួបកូននិងថៅៗជិត២ឆ្នាំមកហើយតាំងពីផ្ទុះកូវីដនេះ ហេតុនេះហើយ រំភើបខ្លាំង ដែលបានពួកគេមកលេង។ អ្នកស្រីក៏បានឲ្យដឹងថាសក្ខណា មកលើកនេះអាចនៅលេងពី២ ទៅ៣ខែឯណោះ ព្រោះគេមកការប្អូនប្រុស ពៅឈ្មោះសារ៉ាយ ដានីត នៅថ្ងៃទី១៦ខែ មករាឆ្នាំ ២០២២ខាងមុខនេះផងនិងមកកម្សាន្ដ ផង។ នៅថ្ងៃទី២៨ខែវិច្ឆិការ នេះ អ្នកស្រី និង សក្ខណា និងប្ដីព្រមទាំងកូនៗពួកគេនឹងទៅដើរលេងនៅខេត្តសៀមរាបផងជូន ប្អូនជិតរៀបការនោះទៅថតPre-Wedding នៅទីនោះផងដែរ។

គូររំលឹកថាសារ៉ាយ សក្ខណា បានរៀបការជាមួយលោកមេធាវីកែវ ប៊ុនមេត្រី កាលពីថ្ងៃ ទី១២ ខែ ធ្នូ ឆ្នាំ២០១២ ហើយចំណងស្នេហ៍ជាង៨ឆ្នាំ នេះពួកគេទទួល បានកូន២នាក់កូនទី១ ស្រី ឈ្មោះ Mataysia អាយុជាង៧ឆ្នាំ និងកូនទី២ឈ្មោះព្រីនស្ទីន អាយុ ជាង២ឆ្នាំ។ អ្នកស្រីសម្ផស្ស បន្ថែមថាសសក្ខណា មកលើកនេះបានយូជាងលើកមុនៗ ដោយសារតែមើលមុខជំនួញ (គ្លីនិក រក្សារ សម្ផស្ស) ផងដែរហើយទោះជាពេលនេះសក្ខណា មានស្វាមីនិងកូន២នាក់ទៅហើយក្ដី តែ នាងមើលទៅនៅតែមានរូបរាងធម្មតា ដូចមុនមិនស្គមពេក ហើយក៍មិនឡើងគីឡូជ្រុលដែរ៕ រក្សាសិទ្ធិដោយ ៖​ ឧត្តម