Monday, April 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនធម្មតា ! ទេព បូព្រឹក្ស ត្រៀមចេញបទថ្មី ដែលចំណាយការផលិតជាង១០ម៉ឺនដុល្លារ

ភ្នំពេញ ៖ ដើម្បីបំបែកទីផ្សារក្រោយមានការស្ងប់ស្ងាត់យូរនោះតារាចម្រៀងនាង ទេព បូព្រឹក្ស ត្រៀមបញ្ចេញMVបទចម្រៀងថ្មីរបស់ខ្លួននាពេលឆាប់ៗនេះ ដែលបានចំណាយក្នុងការផលិតរហូតដល់ជាង១០ម៉ឺនដុល្លារ។

វីរនារី ជាចំណងជើងបទចម្រៀងថ្មីរបស់តារាចម្រៀងរូបនេះ ដែលមានការសម្តែងថ្មីប្លែកយ៉ាងអស្ចារ្យ បង្ហាញពីភាពអង់អាចក្លាហាន វីរនារីនាសម័យកាលអាណាចក្រអង្គរ។

យ៉ាងត្រឹមតែបញ្ចេញវីដេអូTrailer រយះពេល២៤ម៉ោងប៉ុណ្ណោះគឺមានអ្នកចូលទស្សនារាប់ម៉ឺននាក់ទៅហើយ។
បើតាមក្រុមកាងារដែលចូលរួមផលិតបទខាងលើនេះបានលើកឡើងថា ដោយការខំប្រឹងប្រែងរបស់បងស្រី ទេព បូព្រឹក្សនឹងក្រុមការងារទាំងអស់ក្នុងការផលិតបទចម្រៀង « វីរនារី ឬ TOP OF THE LADY » នេះឡើង ដោយបង្ហាញនៅអំណាចស្រ្តី វប្បធម៌ សិល្បៈ ប្រាង្គប្រាសាទឲ្យពិភពលោកបានដឹង ថែមទាំងចំណាយថវិកាអស់ប្រមាណ៦០០លានរៀល ឬ ១៥ម៉ឺនដុល្លាក្នុងការផលិត ទាំងមិនបានអ្វីមកវិញ។
ដូច្នេះយើងគួរតែគាំទ្រនៅស្នាដៃមួយនេះឲ្យខ្លាំងក្លាTep Boprek។
ពួកយើងសម្រេចថានឹងធ្វើការទស្សនា ឬ Stream បទចម្រៀងនេះនៅក្នុងបណ្តាលសង្គមYOUTUBE ឲ្យបានចំនួន500,000viewsក្នុង24ម៉ោង។

ជាការកត់សម្គាល់ ទេព បូព្រឹក្ស បានដឹកដៃគូស្នេហ៍លោក ជី ដេវីដ ចាកចេញពីផលិតកម្មហង្សមាស មកជាតារាចម្រៀងឯករាជ ដោយផលិតបទចម្រៀងដោយខ្លួនឯង។
បទចម្រៀងរបស់ពួកគេពេលចេញម្តងៗក៏បានទទួលការគាំទ្រច្រើនពីសំណាក់យុវវ័យផងដែរ ខណៈពេលតារាចម្រៀងទាំងពីរតែងតែរៀបចំស្ទាយប្លែកៗទាន់សម័យបែបយុវវ័យ។

យ៉ាងណាតាមរយះបទចម្រៀងថ្មីរបស់ទេព បូព្រឹក្ស ខាងលើនេះចាត់ទុកជាបទចម្រៀងខ្មែរទី២ដែលបានចំណាយថវិកាច្រើនជាងគេ បន្ទាប់ពីបទAre you Ok របស់ តន់ ចន្ទសីម៉ា ក្នុងផលិតកម្មGalaxy Navatra ក៏បានចំណាយជាង១០ម៉ឺនដុល្លារនៅក្នុងការផលិតនេះដូចគ្នា៕រក្សាសិទ្ធិដោយ ៖ សំណាង SV