Monday, April 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! ក្រោយភ្លើងឆេះផ្ទះ​អ្នក​គ្រូ​ទាយ​ម្នាក់ ស្រាប់​តែ​ម្នាក់ៗ​នាំ​គ្នា​បា.ញ់​ឲ្យ​ឈឺៗ ធ្វើ​ដល់​គ្រូ​ទាយ អត់​ដឹង​ថាថ្ងៃខែ​ណា​ខ្លួន​ឯង​មានគ្រោះ​…

កាលពីវេលាម៉ោងប្រមាណ ៦ ល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះអគ្គីភ័យមួយកើតឡើង បានបង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោឡើងយ៉ាងខ្លាំងតែម្តង ហើយអ្វីដែលមិននឹកស្មានដល់នោះ គឺផ្ទះរងការឆាបឆេះនោះ គឺជាផ្ទះអ្នកគ្រូទាយម្នាក់ ស្ថិតនៅក្នុងភូមិភូមិតាងួនទី២​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍​សែនជ័យ រាជធានីភ្នំពេញ។

ហេតុការណ៍នេះផងដែរ ដែលត្រូវបានដឹងថាកើតឡើងដោយសារឆ្លងចរន្តអគ្គិសនី គឺពុំបានបណ្តាលឲ្យរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់នោះទេ ប៉ុន្តែ បានបណ្តាលឲ្យរងការខូចខាតឆេះថ្មបេតុង ទំហំ ៥ម៉ែត្រ​ x​ ២០ម៉ែត្រ,​ ឆេះ​កង្ហារ ៣គ្រឿង​,​ ពូកចំនួន​២ និងសម្ភារៈមួយចំនួនទៀត។

សម្រាប់ប្រតិបត្តិការសង្គ្រោះ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ៣គ្រឿង ប្រើប្រាស់ទឹកអស់​ ៣ឡាន ស្មើរនិង ១២ម៉ែត្រគូប​ ​ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ៦និង៤០នាទីល្ងាចថ្ងៃដដែលផងដែរ។

តែយ៉ាងណាមិញ អ្វីដែលគួរឲ្យអស់សំណើចនោះ គឺនៅពេលបានដឹងថា គ្រោះអគ្គីភ័យនេះ ឆាបឆេះផ្ទះគ្រូទាយបែបនេះ អ្នកលេងបណ្តាញសង្គម បាននាំគ្នាផ្លែផ្កាបា.ញ់គ្រូទាយយ៉ាងឈឺៗថា៖ «សង្ស័យភ្លេចមើលជើងលេខខ្លួនឯង ថាថ្ងៃនេះមានរឿងអ្វីកើត, អ្នកគ្រូរវល់តែទាយឲ្យគេ អត់ទាយខ្លួនឯងផង មិនដឹងផ្ទះឆេះថ្ងៃណា, ធ្វើដល់ហោរាទាយហើយ តែអត់ដឹងខ្លួនឯងមានគ្រោះនៅថ្ងៃណាខែណាអុីចឹង, សង្ស័យទាយកុហក់គេពេក បានចឹង…»៕ រក្សាសិទ្ធដោយ៖ លឹម ហុង