Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរមីន ចុះអង្កេតចម្ការមីន ដើម្បីរៀបចំ និងកសាងផែនការបោសសម្អាតចម្ការមីន

ភ្នំពេញ ៖ អាជ្ញាធរមីន បានឲ្យដឹងថា ការចុះអង្កេតចម្ការមីន ជាសកម្មភាពដ៌សំខាន់មួយនៃដំណើរការរៀបចំ និងកសាងផែនការបោសសម្អាតចម្ការមីនថ្នាក់ខេត្ត ប្រចាំឆ្នាំ។

ក្រុមការងារនាយកដ្ឋានផែនការ សេដ្ឋកិច្ចសង្គម និងគ្រប់គ្រង់ទិន្នន័យ តែងតែផ្តល់ការគាំទ្របច្ចេកទេសដល់ក្រុមការងារផែនការសកម្មភាពមីនខេត្ត (ម៉ាពូ) ក្នុងការចុះពិនិត្យស្ថានភាពជាក់ស្តែងដល់ទីតាំងចម្ការមីន និងប្រមូលព័ត៌មានរួមមាន៖ ការគ្រប់គ្រងដី ការប្រើប្រាស់ដី ភាពភ័យខ្លាចរបស់ប្រជាជនមូលដ្ឋាន និងលទ្ធភាពការពង្រាយកម្លាំងបោសសម្អាត។

ការចុះអង្កេតចម្ការមីន ចាប់ផ្តើមអនុវត្តពីខែឧសភា ដល់ខែកញ្ញា ដោយម៉ាពូ ដើម្បីប្រមូលព័ត៌មាន និងធ្វើការចាត់អាទិភាពចម្ការមីន សម្រាប់រៀបចំកសាងផែនការបោសសម្អាតថ្នាក់ខេត្ត ប្រចាំឆ្នាំ ក្នុងការឆ្លើយតបនឹងតម្រូវការរបស់សហគម៍មូលដ្ឋាន ហើយទិន្នន័យដែលប្រមូលបាន ត្រូវរក្សាទុកក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យថ្នាក់ជាតិ របស់អាជ្ញាធរមីន៕ រក្សាសិទ្ធិដោយ ៖ កូលាប

×