Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រតិកម្ម​រឿង​ដាក់​កំហិត​អ្នក​កាសែត​ទៅ​ណា ត្រូវ​រាយការណ៍​ទៅ​អាជ្ញាធរ បន្ទាប់​លោក ម៉ៅ ធនិន ព្រមាន​អ្នក​កាសែត មក​យក​ព័ត៌មាន​នៅ​ខេត្ត​កំពត ត្រូវ​ឆ្លង​កាត់​មន្ទីរព័ត៌មាន

spot_img

គួររម្លឹកបន្តិចថា កាលពីពេលកន្លងទៅថ្មីៗនេះ នៅថ្ងៃទី៨ ខែវិច្ឆិកា អ្នករាយការណ៍ព័ត៌មាន LSN TV ២នាក់ ដែលមានឈ្មោះ សាយ សុភា និង អ៊ីង ធឿង ត្រូវបានសមត្ថកិច្ចខេត្តកំពតចាប់ខ្លួន ក្រោមការចោទប្រកាន់ថា បានផ្សាយព័ត៌មានញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ។

តែទោះយ៉ាងណា តុលាការបានដោះលែងអ្នកកាសែតទាំង២នាក់នេះវិញ បន្ទាប់ពួកគេបានចេញវីដេអូឡាយធ្វើការសុំទោសជាសាធារណៈ​ចំពោះ​ថ្នាក់ដឹកនាំខេត្ត រួមមានអភិបាលខេត្តកំពត លោក ម៉ៅ ធនិន ស្នងការខេត្ត លោក ម៉ៅ ច័ន្ទមធុរិទ្ធ និងអាជ្ញាធរខេត្តផ្សេងទៀតផងដែរ​ប៉ុន្តែ ត្រូវដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការរយៈពេល៦ខែ។

តែទន្ទឹមនឹងនេះផងដែរ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានប្រាប់ទៅប្រធានមន្ទីរព័ត៌មានខេត្ត ឲ្យបានដឹងថា អ្នកសារព័ត៌មានគ្រប់ស្ថាប័នទាំងអស់ មុននឹងមានសិទ្ធិចុះមកយកព័ត៌មាននៅក្នុងខេត្តកំពត ត្រូវឆ្លងកាត់ការត្រួតពិនិត្យរបស់មន្ទីរព័ត៌មាន ហើយត្រូវគ្រប់គ្រងឲ្យបានច្បាស់លាស់ មកពីខាងស្ថាប័នណា? ចុះទៅណា? ត្រូវឲ្យដឹង ហើយត្រូវមានការទំនាក់ទំនងទៅអាជ្ញាធរដែនដីឲ្យបានដឹងថា មានប៉ុន្មានស្ថាប័នចុះទៅស្រុកនេះស្រុកនោះ មិនមែនមកបង្កើតហេតុការណ៍ចេញជាព័ត៌មាននោះទេ ដោយលោកបានលើកឡើងថា ពេលខ្លះចុះយកព័ត៌មានទៅជឿពាក្យមិនការមួយចំនួន និយាយបំប៉ោងការពិត ដែលធ្វើឲ្យប៉ះពាល់កិត្តយសកិត្តិស័ព្ទ នៃកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ។ លោក ម៉ៅ ធនិន ក៏បានសង្កត់ធ្ងន់ទៀតថា បើគ្មានការឆ្លងកាត់ការអនុញ្ញាតពីមន្ទីរព័ត៌មានទេ នឹងត្រូវប្រឈមផ្លូវច្បាប់ នៃក្រមសិលធម៌ វិជ្ជាជីវៈសារព័ត៌មាន។

ដោយឡែក ចំពោះករណីចាប់អ្នកសារព័ត៌មានទាំងពីរខាងលើនេះផងដែរ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កញ្ញរិទ្ធ បានសម្តែងការមិនពេញចិត្តនោះទេ ដោយលោកបានប្រតិកម្មថា៖ «ថ្ងៃមុន​ខ្ញុំឃើញគេចាប់អ្នកកាសែត២នាក់ ដែលថត Live នៅមុខសាលាខេត្ត ខុសហើយ អ្នកកាសែត គេអាចថតបាន លើកលែងតែអ្នកឯង សរសេរស្លាកហាមថត ហើយហាមថតហ្នឹងត្រូវមានមូលហេតុស្រួលបួលទៀត… បើថតមុខសាលាខេត្តម៉េចក៏មិនឲ្យគេថត ចាប់ហ្នឹងគឺខុស គឺការបំពានហើយ! អុីចឹង រដ្ឋបាលយើងជូនកាលបំពានខុសអុីចឹងដែរ អត់យល់។ ដោយឡែក ទាក់ទងការលើកឡើងជាបទបញ្ជារយ៉ាងម៉ឺងម៉ាត់របស់លោក ម៉ៅ ធនិន ដែលថា អ្នកសែតទៅណា ត្រូវរាយការណ៍ជូនដំណឹងទៅដល់អាជ្ញាធរ ដើម្បីគេដឹងគេអី គឺមិនមែនចឹងទេ ដោយលោកបានលើកយកមាត្រា៤០ ស្តីអំពីសិទ្ធិដើរហើររបស់ប្រជាពលរដ្ឋ ឲ្យដឹងថា គេទៅណា គេមានសិទ្ធិរបស់គេ គេមិនបាច់ជូនដំណឹងយើងទេ ប៉ុន្តែ បើគេចង់ទាក់ទិនសរសេរអំពីសមត្ថកិច្ចអាជ្ញាធរកន្លែងណា គឺគេអាចទាក់ទងអាជ្ញាធរ សុំសាកសួរ សម្ភាសន៍ នេះជាការងារទាក់ទិនដាច់ដោយឡែកពីគ្នា…។

តែទោះយ៉ាងណា ក្នុងជំនួបជាមួយអ្នកកាសែត អាជ្ញាធរ រហូតដល់សមត្ថកិច្ចក្រសួងវប្បធម៌ ជាប្រវត្តិសាស្រ្ត លោករដ្ឋមន្រ្តីក៏បានលើកឡើងថា នេះមិនមែនជាកម្មវិធី ជះភក់ដាក់គ្នានោះទេ តែជាកម្មវិធីយើងជាខ្មែរទាំងអស់គ្នា មកជួបជជែគគ្នា អំពីចំណុចណាៗ ស្វែងយល់ពីគ្នាទៅវិញទៅមក ជូនកាលអ្នកកាសែតក៏បំពានហួសព្រំដែន និងជូនកាលរដ្ឋបាលក៏បំពានខុសព្រំដែន ដោយសារតែរឿងមិនយល់ពីគ្នាក្នុងការធ្វើការងារ….៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង

spot_img
×