Tuesday, April 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អើលពេញមុខវាំង! ដេត ម៉ាលីណា សម្រេច​មក​ស្ប.ថ​នៅ​ព្រះ​អង្គ​ដងកើ ជូន​តាម​សំណើ​អតីត​ស្វាមី ឌួង ឆាយ ដើម្បី​បញ្ជាក់​ភាព​ស្អាត​ស្អំ​…

ក្រោយពីបានទៅកាន់ផ្ទះអតីតភរិយា អ្នកនាង ដេត ម៉ាលីណា ជាមួយម្តាយបង្កើត និងប្អូនប្រុសផងដែរនោះ ហើយក៏បានប៉ះសម្តីគ្នាខ្លាំងៗផ្អើលពេញក្នុងផ្ទះ ដោយសាររឿងទាមទារសុំយកស្រា និងតុ ជាដើមទៅវិញ និងក៏ដូចចោទប្រកាន់​ដេត ម៉ាលីណា នាំគ្រួសារមករស់នៅទាំងពូជរួចមក លោក ឌួង ឆាយ បានបង្ហោះសារឲ្យអតីតភរិយា ចេញមុខស្ប.ថចំពោះមហាជន ប្រសិនមិនបានធ្វើរឿងមួយចំនួនមិនបំពាន មកលើរូបលោក ដូចជាសន្យាលុបវីដេអូចោល មិនយករឿងរ៉ាវដែលបានកើតឡើងកន្លងផុត មកបរិហាកេរ្តិ៍រូបលោកជាដើម។

នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន លោក ឌួង ឆាយ បានសរសេរកាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ យ៉ាងដូច្នេះថា៖ ខ្ញុំមានតែ 1 សំនួរទេ? តើនាង និងបងប្រុសនាង ទាំង 2 នាក់ហ៊ានឡាយអុជធូបដើម្បីធ្វើសប្បត់ស្បថចំពោះមុខមហាជនទេដែលបានសន្យាលុបវីដេអូភ្លាមៗ ហើយមិនយករឿងរ៉ាវមុនពេលលែងលៈមកបរិហាកេរ្តិ៍ និងប្តឹងផ្តល់គ្នាទៅថ្ងៃក្រោយ។

បើភាគីខាងនាងបំពាននឹងប្រគល់មុខជំនួញបូករួមទាំងទ្រព្យសម្បត្តិទាំងអស់ និងអំណាចមេបារកូនទាំង 3 មកអោយខ្ញុំវិញនៅចំពោះមុខគ្រួសារទាំងសងខាង, មេធាវីទាំងសងខាង, ក្រឡាបញ្ជី និងចំពោះមុខចៅក្រមដែររឺទេ? បើនាងមិនហ៊ានស្បថស្មើនឹងនាងទទួលស្គាល់ការពិត។ បើជាការពិតបានន័យថានាងកំពុងប្រើល្បិចកិចកល់លេបយកទ្រព្យសម្បត្តិរបស់ខ្ញុំរួចចង់សម្លាប់ខ្ញុំទាំងរស់ទៀត។ ចឹងបើនាងបំពានគួរចេះខ្មាស់គេផងកុំមុខក្រាស់ពេក។ ពីដំបូងមិនទទួលស្គាល់ថាដីម្តាយខ្ញុំអោយទេ ឥលូវឡាយនិយាយទទួលស្គាល់ដោយខ្លួនឯងថាពិតជាដីម្តាយខ្ញុំអោយមែន។ សូមពូមីងបងប្អូនពិចារណាតាមការគួរ។ ត្រឹមសម្បត្តិប៉ុន្នឹងមិនច្រើនទេសំរាប់គ្រួសារខ្ញុំ ប៉ុន្តែធ្វើជាមនុស្សត្រូវរៀនចេះទទួលស្គាល់កំហុស និងទទួលស្គាល់ការពិត ក្រដាសខ្ចប់ភ្លើងមិនជិតទេ។ មនុស្សដែលអាត្មានិយម គ្មានគុណធម៍ សច្ចៈធម៍ កតញ្ញូធម៍ ព្រហ្មវិហាវធម៍ និងមេត្តាធម៍មិនយូរទេគង់វិនាសដោយអំពើអាក្រក់របស់ខ្លួនដោយឯងៗដូចជាបើកឡានបុកទ្រូងផ្លូវដោយឯងៗស្តែងៗពិតៗចឹងណា។

ដោយឡែក នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ស្រាប់តែអ្នកនាង ដេត ម៉ាលីណា ដោយមិនឲ្យចាញ់ចិត្ត បានចេញមកស្បថនៅមុខព្រះអង្គដងកើ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល ពេញមុខវាំងតែម្តង។ ជាមួយគ្នានេះផងដែរ អ្នកនាង ដេត ម៉ាលីណា ក៏បានសរសេរបញ្ជាក់បន្ថែមទៅលើការចេញមកស្បថនេះ ដោយបានរៀបរាប់យ៉ាងវែងអន្លាយថា៖ បងប្អូនទាំងអស់គ្នាចង់ឲ្យនាងខ្ញុំ ស្ប-ថ ដេីម្បីបញ្ជាក់ពីការចោទប្រកាន់របស់អតីតស្វាមីនាងខ្ញុំ និងក្រុមគ្រួសាររបស់គាត់​ នាងខ្ញុំនឹងឡាយផ្ទាល់នៅម៉ោង​2:45រសៀលនេះ ការពិតទៅ នាងខ្ញុំធ្លាប់បាននិយាយថាការស្ប.ថ គ្រាន់តែជាភាពទាល់ច្រករបស់មនុស្សយេីងទេ តែគាត់បានយកការស្ប.ថនេះ ដេីម្បីមកលាបពណ៌ចោទប្រកាន់មកលេីរូបនាងខ្ញុំ ដូច្នេះនាងខ្ញុំនឹងធ្វេីការស្បថជូន​ដេីម្បីបង្ហាញពីភាពស្អាតស្អំរបស់ខ្ញុំនូវកន្លែងដែលខ្ញុំជឿជាក់គោរព និងសក្កិសិទ្ធិបំផុត នាងខ្ញុំមិនដែលគិតថាយកការស្បថនេះដេីម្បីមកបង្ហាញថាខ្លួនល្អត្រឹមត្រូវនោះទេ​ ប៉ុន្តែបេីសិនជាខ្ញុំមិនស្បថមានពូមីងបងប្អូនមួយចំនួនថានាង–ខ្ញុំខ្លាច–សម្បថ​ ដូច្នេះនាងខ្ញុំនិងជ្រេីសរេីសកន្លែងមួយ​ដែលនាងខ្ញុំជឿជាក់សក្កិសិទ្ធបំផុតមកបញ្ជាក់ពីភាពស្អាតស្អំរបស់នាងខ្ញុំ​វិញនឹងបញ្ជាក់ពីធាតុពិតដែលអតីតស្វាមី​និងក្រុមគ្រួសារបានធ្វេីមកលេីរូបនាងខ្ញុំ តាមពិតនាងខ្ញុំគិតថា​ បេីសិនជាយេីងមិនធ្វេីខុសយេីងធ្វេីល្អ​ គឺច្បាប់មិនអាចធ្វេីអីយេីងបាននោះទេ​ ប៉ុន្តែបេីមនុស្សយេីងធ្វេីអាក្រក់បានតែសំដីតែទង្វេីមិនអាចធ្វេីបាន​គ្មានបានតែសេរ៉ូ​ តែងតែយកពាក្យសម្ប.ថមកលុបលាងនូវកំហុសរបស់ខ្លួន ដេីម្បីបង្ហាញអោយឃេីញថាខ្លួនឯងល្អ នាងខ្ញុំដឹងថា ទង្វេីអ្នកនិងក្រុមគ្រួសារ គឺចង់អោយគេយល់ច្រឡំ និងស្អប់នាងខ្ញុំ​ដូច្នេះនាងខ្ញុំត្រូវតែរឹងមាំដេីម្បីការពារកិត្តិយសនឹងក្រុមគ្រួសារនាងខ្ញុំ​ មិនអាចអោយអ្នកឯងនិងក្រុមគ្រួសារអ្នកឯងមកបន្តរ​គេដៀល​ធ្វេីទង្វេីបែបនេះដដែរៗមកលេីនាងខ្ញុំនិងកូនៗបានទៀតនោះឡេីយ៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង