ខេត្តស្ទឹងត្រែង ៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែង សហការជាមួយទាហានការពារព្រំដែន កាលពីថ្ងៃទី១៧ វិច្ឆិកា នេះ បានចាប់ខ្លួនអ្នកទោស ដែលហែកគុក បានចំនួន ២នាក់ ទៀត សរុបទាំងអស់៧ នាក់ ស្ថិតចំណុចភូមិកោះហឹប ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកទោស ២ នាក់ខាងលើ មាន ឈ្មោះ ទី១-ឈ្ផោះ ឡាវ៉ាន់កាវង់ផេង និងទី ២- ឈ្មោះសៀន ខន ។
ពួកគេទាំង២នាក់ ត្រូវជាប់ចោទពីបទជួញដូរគ្រឿងញៀន ដែលម្នាក់ៗត្រូវតុលាការកាត់ទោសជាង២០ឆ្នាំ ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមអ្នកទោសចំនួន៧នាក់បាន ធ្វើសកម្មភាព ទំលាយរបងពន្ធនាគារ និង បានលួចរត់គេចខ្លួន ពីពន្ធនាគារន កាលពីម៉ោងរំលងអធ្រាត្រថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០២១។
បបច្ចុប្បន្ននេះ អ្នកទោស ដែលហែក គុក ទាំង ៧ ននាក់នោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានមកវិញ ទាំងអស់ និងបានប្រគល់ទៅ ខាងបពន្ធនាគារវិញ ដើម្បីឃុំឃាំង និង ចាត់ការតមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

