ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ បានតម្កល់ទោសពិរុទ្ធជនម្នាក់ ដាក់គុកកំណត់ ១៣ ឆ្នាំ ជាប់ពាក់ព័ន្ធនឹង ផ្តើមគំនិតក្នុងអំពើឃាត.កម្ម ប្រព្រឹត្តនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅស្រុកភ្នំគូលែន ខេត្តព្រះវិហារ ។
យោងតាមដីកាតុលាការ បានឲ្យដឹងថា ទណ្ឌិតរូបនេះ មានឈ្មោះ ឃឹម ទូច ភេទប្រុស អាយុ ២៧ ឆ្នាំ មានទីលំនៅ ឃុំត្បែង២ ស្រុកគូលែន ខេត្តព្រះវិហារ។

ជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្តព្រះវិហារ កាលពីឆ្នាំ ២០១៧ បានកាត់ទោស ដាក់ពន្ធនាគារ កំណត់ ១៣ ឆ្នាំ និង បង្កាប់ឱ្យសងថ្លៃជំងឺចិត្ត ចំនួន៣០លានរៀល ទៅគ្រួសារ ជនរងគ្រោះ ដែលជាភាគីដើមចោទ។ តែគាត់បានប្តឹងជំទាស់មកកាន់ សាលាឧទ្ធរណ៍ ខណៈសាលាឧទ្ធរណ៍ បានតម្កល់ទោសរបស់គាត់ រក្សាទុកដដែល។ គាត់ ក៏បន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូល។
ឈ្មោះ ឃឹម ទូច ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៦ ខេត្តព្រះវិហារ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា