Tuesday, April 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យល់ឃើញអៀង ចេនឡា រុំព័ទ្ធដោយជម្ងឺ សម្តេចតេជោ ជួយ១ម៉ឺនដុល្លារព្យាបាល

ភ្នំពេញ ៖ បើទោះជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា មានភាពមមាញឹករវល់គិតគូរ ការងារប្រទេសជាតិ បែបណាក៏លោក និងភរិយា នៅតែគិតគូរ ដល់ប្រជារាស្ត្ររបស់ខ្លួនដោយ មិនប្រកាន់អ្វីទាំងអស់។ យ៉ាងណាមិញ តារាសម្តែង និងជាសមាជិកលេង កំប្លែងជាមួយ នាយកុយ អៀង ចេនឡា កំពុងរងនូវសម្ពាធជំងឺ បានត្រូវសម្តេចតេជោ ជួយជាថវិកា ទុកចំណាយការព្យាបាល។ នេះជាកម្លាំងចិត្តមួយដ៏សំខាន់ដែលលោក ចេនឡា មិននឹកស្មានដល់ហើយ រំភើបចិត្តជាទីបំផុត។

តារាសម្ដែងលោកអៀង ចេនឡា ដែលមានជំងឺចូលទឹកក្នុងសួត នៅរសៀលថ្ងៃទី១៧ខែវិច្ឆិការឆ្នាំ២០២១នេះលោកបាន លើកម្រាមដៃដប់សំពះដឹងគុណសម្ដេចតេជោហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ក្រោយពីលោក ទទួល បានជំនួយនូវទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ ដើម្បីព្យាបាលជំងឺ។ លោកចេនឡា ថ្លែងថាលោករំភើបខ្លាំងណាស់។ លោកថាពិត ជា ត្រេកអរគ្មានអ្វីប្រៀបបានឡើយ ព្រោះមិនដែលទទួលបានអំណោយថ្លៃថ្លាបែបនេះពីមុនឡើយ ។ លោករៀបរាប់ទាំងទឹកភ្នែក ថាសម្ដេចតែងតែគិតគូរដល់កូនចៅជាពិសេសពេលកូនចៅឈឺ សម្ដេចតែងតែជួយឧបត្ថម្ភមិនដែលភ្លេច ។ កូនសូមលើកម្រាម ដៃដប់ជូនពរសម្ដេចពុកនិងក្រុមគ្រួសារជួបប្រទះ តែសុខភាពល្អនិងពុទ្ធពរទាំង៤ប្រការ ដើម្បីឲ្យប្រ ទេសកម្ពុជាមានសុខ សន្ដិភាព ជានិច្ច…។

គូរបញ្ជាក់ថា កាលពីពេលថ្មីនេះលោកអៀង ចេនឡា ដែលគេស្គាល់ថាជាបងប្រុសពិធីករលោកសុខ រ៉ាស៊ី មានបញ្ហាសុខភាព សួតដ៏ធ្ងន់ធ្ងរ ហើយដឹកចូលពេទ្យសង្រ្គោះជាបន្ទាន់ ទើបគ្រូពេទ្យបូមទឹកចេញពីសួតបានកន្លះដប។ ក្រោយចេញពីពេទ្យលោក ចេនឡា ដែលចុះស្គមស្លេកស្លាំងនោះបានបន្ដការងារសិល្បៈជាធម្មតាដើម្បីរកលុយព្យាបាលជំងឺ ហើយលោកក៍បានថ្ងូរអត់ ដែល បាន ជំនួយ ដូច តារាដ៍ទៃ ទៀត ព្រមទាំងតូចចិត្តថា ជាតារាម្នាក់ដែរតែគ្មានអ្នកអើពើ។ ប៉ុន្ដែពេលនេះលោកចេនឡា ទទួលបានថវិកាពីសម្ដេចទាំងទ្វេ ក្នុងការព្យាយាលជំងឺទើបធ្វើឲ្យត្រេកអររហូតរលីងរលោងស្រក់ទឹកភ្នែក។

មុនពេលលោក បានប្រាក់ជំនួយ លោករមែងដើរថតសម្តែង ទាំងឈឺ ដោយសារតែយល់ថា ត្រូវការចំណាយ ប្រាក់ព្យាបាលបើទោះដឹងថា ខ្លួនដាច់ខាតត្រូវ សម្រាកឲ្យច្រើន ទើបមិនអាចធ្វើបាន ហើយដើរសម្តែងដោះដូរលុយកាក់។ យ៉ាងណាអ្នកគាំទ្រ ជឿថាលោកឆាប់ជា បានសាច់ឈាមស្រស់ថ្លាឡើងវិញដូចពីមុន៕ រក្សាសិទ្ធិដោយ ៖ ឧត្តម