Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សឿ សុធារ៉ា បង្ហោះសារចាក់ដោតមួយឃ្លា គេចពីការបកស្រាយរឿងជំពាក់លុយ

spot_img

ភ្នំពេញ ៖ រហូតមកទល់នាពេលនេះអ្នកនាង សឿ សុធារ៉ា នៅតែរក្សាជំហរដោយភាពស្ងប់ស្ងាត់ មិនចេញមុខបកស្រាយណាមួយ ពាក់ព័ន្ធរឿងជំពាក់លុយ ដែលត្រូវបានទម្លាយពីតារាសម្តែងមួយ។
យ៉ាងណាកាលពីពេលថ្មីៗនេះ គេបានឃើញនៅលើគណនេយ្យហ្វេសប៊ុក របស់នាងបានបង្ហោះមួយឃ្លាយ៉ាងចាក់ដោត ទំនងគេចចេញពីការបកស្រាយរឿងរ៉ាវខាងលើ នាំឲ្យមានរឿងវែងឆ្ងាយ។

គណនេយ្យហ្វេសប៊ុកដែលមានឈ្មោះថា Sapoun Darapemean ដែលប្រើប្រាស់ដោយអ្នកនាង សឿ សុធារ៉ា បានបង្ហោះសារមួយឃ្លាថា ពេលអ្នកបានបង្កើតហេតុ អ្នកនឹងទទួលបានផលទាំងនោះមកវិញ សាធុសាធុសាធុ ។
តាមរយៈសារខាងលើនេះមានន័យថា អ្នកនាង សឿ សុធារ៉ា មិនចង់បកស្រាយឲ្យបានច្បាស់អំពីរឿងរ៉ាវ នៃការជំពាក់លុយមិនសង ដែលត្រួវបានទម្លាយឲ្យដឹងជាសាធារណៈជាបន្តបន្ទាប់។

ជាការកត់សម្គាល់តារាសម្តែងអ្នកនាង សូដា នីតា បានទម្លាយថា អ្នកនាង សឿ សុធារ៉ា បានជំពាក់លុយខ្លួនប្រមាន៤ម៉ឺនដុល្លារ ហើយគេចវេសមិនព្រមសង។
តារារូបនេះក៏បានព្រមានប្រើប្រាស់ វិធានការផ្លូវច្បាប់ចំពោះរឿងខាងលើនេះ ប្រសិនបើក្នុងករណីអ្នកនាង សឿ សុធារ៉ា នៅតែមិនព្រមចូលខ្លួនដោះស្រាយ។

យ៉ាងណា នៅពេលដែលបានឃើញអ្នកនាង សឿ សុធារ៉ា បង្ហោះសារខាងលើនេះ សូដា នីតា ក៏បានឆ្លើយតបទៅវិញថា មានមុខបងផុសអ៊ីចឹងទៀត នាងអើយនាង ចង់តែសើចឲ្យរហែកមាត់ទេ កម្មពារមានពិត ចាំតិចណានាង នឹងដឹងហើយ៕ រក្សាសិទ្ធិ ៖ សំណាង SV

spot_img
×