Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកឆាកបង្ហាញសម្រស់Miss Grand International តាមប្រទេសមួយៗ កម្ពុជាក្លាហានមិនចាញ់គេ

spot_img

ភ្នំពេញ ៖ ការប្រកួត Miss Grand International 2021 បានមកដល់ហើយ ដោយប្រមូលផ្តុំដោយស្រីស្អាត មកពីគ្រប់ប្រទេសជែងសមត្ថភាពតតាំងគ្នា ដណ្តើមមកុដ។ យ៉ាងណាមិញ កញ្ញា ប៉ូគីមថេង សុតធីតា តំណាងប្រទេសកម្ពុជា ដែលជាម្ចាស់មកុដរបស់ខ្មែរយើង ឃើញថា មានការទាក់ទាញ និងឆក់បានភាពសំខាន់ៗ គួរអោយសម្គាល់។ ជាពិសេសការបង្ហាញ និងណែនាំខ្លួនរបស់នាង កាលពីយប់មិញថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២១ នាងរំលេចបាន ការទាញចំណាប់អារម្មណ៍ខ្លាំងមិនសរសើរមិនបាន។

ព្រឹត្តិការណ៍ប្រកួតMiss Grand International 2021 បានមកដល់ទៀតហើយ ដែលប្រទេសថៃជា អ្នករៀបចំម្តងទៀតនៅលើកោះភូកេត ទីទេសចរណ៍ដ៏ល្បីល្បាញ។ កំពូលនារីសម្រស់មកពីជុំវិញ ប្រទេសនីមួយៗ ឃើញថា បានសម្លៀងសមត្ថភាពទេពកោសល្យរួចជាស្រេច ដើម្បីបង្ហាញ ជូនគណៈកម្មាការ និងឲ្យទស្សនិកជនធ្វើការបោះឆ្នោត។ ក្នុងនោះដែរ បេក្ខភាពតំណាងប្រទេសកម្ពុជា កញ្ញាប៉ូគីមថេង សុតធីតា ជាដុំពេជ្រ ដែលសំខាន់មួយ ក្នុងការតាមដានពី សំណាក់មហាជន តាំងពីនាងជាប់ជាម្ចាស់មកុដនៅក្នុងស្រុក។ អ្នកណាៗ ក៏ថានាងមានជំនាញនិង ធនធានពិតក្នុងនាមជាបវរកញ្ញា ទាំងកម្ពស់ ចំណេះដឹង ដងខ្លួន ដំណើរ សម្រស់មុខមាត់។ លើសពីនេះ នាងចេះភាសា មួយចំនួនប្រើការបានក្រៅពីភាសាជាតិ ដូចជា អង់គ្លេស ថៃ និងភូមាមួយចំនួនដែរ។ ម្ល៉ោះហើយទើបគេសន្និដ្ឋានថា សុតធីតា ឆ្នាំនេះជាបេក្ខភាព ដ៏មានសក្តានុពលខ្លាំង ពេលទៅតំណាងកម្ពុជាលើឆាកអន្តរជាតិ ដ៏មានការប្រជែងគ្នា។

សុតធីតា បានសាងភាពភ្ញាក់ផ្អើល ដោយឆ្លងកាត់ការបោះឆ្នោតយូរគួរសមប្រទាញប្រទង់គ្នា ជាបេក្ខនារី ៤រូបផ្សេងទៀត។ យ៉ាងណា បនយកឈ្នះឲ្យកម្ពុជា ទទួលបានការភ្ញាក់ផ្អើលជាថ្មី ព្រោះស្មានមិនដល់។ នាងចូល៥ប្រទេសគឺជាម្ចាស់ក្សត្រី សម្រស់ទាំង ៥ ប្រទេស ដែលទទួលបានការបោះឆ្នោតច្រើនជាងគេសម្រាប់ការ ចូលរួម ទទួនទានអាហារពេលល្ងាចជាមួយលោកអគ្គនាក Nawat និងអនុប្រធានគឺលោកស្រី Teresa Chaivisut និង ម្ចាស់មកុដ MGI 2020 Abena ។ Top 5 រួមមាន វៀតណាម កម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន និងហ្គាតេម៉ាឡា ។ នាពេលជួបជុំ អាហារល្ងាចនោះ ក៏ខាងអ្នករៀបចំបាន Live videoនៅលើផេកបវរកញ្ញា ធំនៃMiss Grand ធ្វើឲ្យហ្វេនៗ នៅកម្ពុជា និងប្រជាជនថៃ មានការភ្ញាក់ផ្អើល និងចូលរួមអបអរ កញ្ញាប៉ូគីមថេង សុតធីតា ដែលមានយីអ៊ុនខ្ពស់ ទាំងមិនទាន់ឈានឡើងលើឆាកធំប្រជែងគេឯង។

នៅមានវិញ្ញាសាច្រើនតង់ទៀត ដែលប៉ូគីមថេង សុតធីតា ពិនិត្យមើលដើម្បីឆ្លងកាត់យកឈ្នះ ប្រកបដោយស្មារតីយកចិត្តទុកដាក់។ សមរភូមិមួយនេះ និងក្លាយជាភាពអង់អាច ដើម្បីវា.យបំបែកឧបសគ្គ ហើយត្រឡប់មកវិញដោយ ជ័យជម្នះ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

spot_img
×