Wednesday, April 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាគ្រោងទទួលធ្វើម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាអូឡាំពិក យុវជនអាស៊ី ឆ្នាំ២០២៩

ភ្នំពេញ ៖ មហាសន្និបាតអូឡាំពិកអាស៊ីលើកទី៤០ ដែលធ្វើនៅទីក្រុងឌូបៃប្រទេសអារ៉ាប់រួម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMSOC នឹងដឹកនាំគណៈប្រតិភូកម្ពុជា ដែលមាន៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចូលរួមមហាសន្និបាតអូឡាំពិកអាស៊ីលើកទី៤០ទៅចូលរួម ។

ជាមួយនឹងការចូលរួមមហាសន្និបាតលើកទី៤០នេះ កម្ពុជាគ្រោងនឹងចុះហត្ថលេខាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីឆ្នាំ២០២៩ (The 5th Asian Youth Games 2029)ដែលមានប្រទេសចំនួន៤៥ក្នុងទ្វីបអាស៊ីជាសមាជិកចូលរួម ។

ឆ្នាំ២០២៩នេះជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ប្រទេសកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះដែលជាការបន្តនិរន្តរភាពនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម តាមរយៈវិស័យកីឡាបន្ទាប់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហោះក្នុងផេក សម្តេចនាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ថា ក្នុងនាមប្រធានគណៈកម្មាធិការជាតិ CAMSOC សូមសម្តែងនូវសេចក្តីរំភើបរីករាយដែលរាជរដ្ឋាភិបាលអនុញ្ញាតជូនឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMSOC នឹងដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចូលរួមមហាសន្និបាតអូឡាំពិកអាស៊ីលើកទី៤០ ហើយគ្រោងនឹងចុះហត្ថលេខាទទួលសិទ្ធិធ្វើជាម្ចាស់ ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីឆ្នាំ២០២៩ (The 5th Asian Youth Games 2029) នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ។ ជាមួយគ្នានេះ ខ្ញុំពិតជាមានមោទនភាពចំពោះការរៀបចំព្រឹត្តិការណ៍រប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីឆ្នាំ២០២៩ ដែលមាន៤៥ប្រទេស ចូលរួមក្នុងឆ្នាំ២០២៩ នេះជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តម សម្រាប់ប្រទេសកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ដែលជាការបន្តនិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈវិស័យកីឡា ក្រោយព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ៕ រក្សាសិទ្ធិដោយ ៖ កូលាប