Wednesday, April 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កែមិនឡើងមែន! ម្តងនេះ​ធ្ងន់​ហើយ ត្រូវ​វាស់​កម្ពស់ និង​កោ.រ​សក់ ​បន្ទាប់​លួ.ច​ទូរស័ព្ទ​គេ​ យក​ទៅ​បញ្ចាំ​ក្នុង​តម្លៃ…

អ្នកលេងបណ្តាញសង្គម ប្រាកដណាស់បានស្គាល់រួចហើយ តារា TikTok មានឈ្មោះថា សុខា ដែលល្បីឈ្មោះយ៉ាងខ្លាំង កាលពីពេលកន្លងមក ដោយសារចេញវីដេអូនិយាយហាក់មិនសូវគ្រប់ ប៉ុន្តែ មានទីផ្សារគេទាក់ទង Live ប្រម៉ូតសិនផលិតផលផ្សេងៗ និងព្រមទាំងហាងកែសម្ផស្សមួយជួយឧបត្ថម្ភទាំងម៉ូតូ និងកែសម្ផស្សឲ្យទៀតផង។

ពិតណាស់ ទន្ទឹមនឹងមានល្បីឈ្មោះ បុគ្គល សុខា ក៏កើតមានរឿងជាបន្តបន្ទាប់ ដោយត្រូវគេរិះគន់ប្រមាថឲ្យថា ជាមនុស្សសំរាម មនុស្សបំពុលសង្គម និងបន្ទាប់មក ក៏ត្រូវសមត្ថកិច្ចនគរបាលក្រុងសួង ចា.ប់ឃា.ត់ខ្លួនយកមកអប់រំ និងសុំទោសជាសាធារណៈ បន្ទាប់ពីបាននិយាយអួតថា ខ្លួនជាកូនផ្កាយ៣ មានកាំ.ភ្លើង និងទង្វើប្រើពាក្យសម្តី កាយវិការដ៏មិនសមរម្យ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ឬ Tik Tok ដែលធ្វើឲ្យប៉ះពាល់ដល់សង្គម។

តែបើទោះជាសមត្ថកិច្ចចា.ប់ឃា.ត់ខ្លួន ធ្វើអប់រំយ៉ាងណា ក៏បុគ្គល សុខា ហាក់មិនកែចរិកឆ្កួ.តឡ.ប់នេះទេ និងថែមទាំងលួចទូរស័ព្ទតារាហ្វេសប៊ុកធុងស្ពេត្រូ បង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គមតែម្តង។ ដោយសារកែចរិកមិនឡើង លោក អុឹម ជីវ៉ា ដែលជាអ្នកជួយទំនុកបម្រុងផ្សេងៗ បានសម្រេចបញ្ជូន សុខា ទៅស្រុកកំណើតវិញ និងលែងទទួលស្គាល់ បន្ទាប់ដើរលួចរបស់ទ្រព្យគេ និងប្រើប្រាស់គ្រឿងញៀនជាដើម។

ដោយឡែក ថ្មីៗនេះ សុខា បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលទៀតហើយ បន្ទាប់សមត្ថកិច្ចធ្វើការឃា.ត់ខ្លួន និងចា.ប់កោ.រសក់ ក្រោយលួចទូរស័ព្ទគេយកទៅបញ្ចាំតម្លៃ ១០ ម៉ឺនរៀល ដែលបានប្រព្រឹត្តនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅខេត្តត្បូងឃ្មុំ។

នៅចំពោះមុខសមត្ថកិច្ច បុគ្គលរូបនេះ បានសារភាពទទួលស្គាល់ការពិត និងថាដោយសារមូលហេតុអត់លុយដើរលេងពិធីបុណ្យអុំទូក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង