ភ្នំពេញ ៖ តារាចម្រៀង និងសម្តែងអ្នកនាង សូដា នីតា បានលើកឡើងពីហេតុផលមួយចំនួន ដែលធ្វើឲ្យនាងមិនទាន់លេចមុខជាថ្មីក្នុងអាជីពសិល្បៈរបស់នាង។
ការចេញមកបញ្ជាក់ហេតុរបស់ សូដា នីតា នាពេលនេះ បានធ្វើឡើងជាការឆ្លើយតប ទៅបណ្តាលប្រិយមិត្តមួយចំនួន ដែលបានដេញដោលរឿងខាងលើនេះខ្លាំងពេក។

សូដា នីតា បានលើកឡើងតាមបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា ថីបងប្អូនចូលចិត្តមកសួរម្ល៉េះ ??? ខ្ញុំមិនបានឈប់ពីសិល្បៈ ឬ ឈប់ច្រៀង ឬឈប់ធ្វើMCទេ គ្រាន់តែសម័យកូវិដ
ហើយអីឡូវគេជួលភ្លេងអ្នកចម្រៀងក្នុងកញ្ចប់តូច ទើបខ្ញុំមិនមានវត្តមានជាមួយគ្រុបខ្ញុំ !។
ជាការកត់សម្គាល់ មួយរយៈចុងក្រោយនេះ សូដា នីតា ហាក់មិនសូវបានចេញមុខនៅក្នុងអាជីពសិល្បៈរបស់ខ្លួនឡើយ បន្ទាប់ពីនាងបានសម្រេចរួមរស់ ជាប្តីប្រពន្ធជាមួយតារាប្រុសលោក យុទ្ធ ឋានះ។
ចំណងស្នេហ៍របស់គេរហូតមកទល់ពេលនេះ បានទទួលចំណងដៃកូនម្នាក់ហើយ។

ហេតុផលទុកពេលថែកូនតូច និងសម័យរីករាលដាលជំងឺកូវីដ១៩ បានធ្វើឲ្យតារារូបនេះបង្ខំចិត្តផ្អាកការងារសិល្បៈមួយរយៈ។
គួររំលឹកថា កន្លងមកសូដា នីតា បានបង្ហាញវត្តមានសម្តែង ក្នុងខ្សែភាពយន្តភាគទូរទស្សន៍រឿង រាជិនីភូមិគ្រឹះ ដែលបានចាក់ផ្សាយចប់រួចរាល់ នៅលើកញ្ចក់ស្ថានីយទូរទស្សន៍ហង្សមាស។
ក្រៅពីអាជីពសម្តែងខាងលើ នាងក៏ជាសមាជិកតារាចម្រៀងម្នាក់ នៅក្នុងវង់តន្ត្រីលោក យ៉ែម សំអូន ផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV



