ភ្នំពេញ ៖ កញ្ញា ឌួង ហ្សូរីដា រកនិយាយមិនត្រូវ នៅពេលដែលទទួលដំណឹងក្រៀមក្រំ របស់ស្ត្រី ពិការម្នាក់បានបាត់បង់ជីវិតដោយចរាចរណ៍។ អ្វីដែលអ្នកនាងខ្លោចចិត្ត បំផុតនោះអាណិតក្មេងៗតូចជាកូននៃសាកសព កំព្រាគ្មានទីពឹងហើយ ក៏ជាក្មេងពិការភ្នែក មិនដឹងប្រែក្លាយទៅជាយ៉ាងណាអនាគត។ អ្វីដែលហ្សូរីដា ខិតខំពេលនេះ នាងបានប្រឹងប្រែងប្រកាសរកជំនួយ ដើម្បីបានថវិកា និងធ្វើបុណ្យ ដល់សព និងសេសសល់ខ្លះទ្រទ្រង់ដល់ក្មេងៗ ដែលរស់នៅទាំងលំបាក។

មានរូបភាពជាច្រើន បែបមនុស្សធម៌ ធ្វើបុណ្យដាក់ទាន រំលែកទុក្ខ ឌួង ហ្សូរីដា និងបងប្អូន អ្នកម្តាយ និងមិត្តជិតដិតរមែង មិនមើលរំលង បានខ្នះខ្នែងជួយយកអាសារ ប្រកួកប្រកាសស្វែង អ្នកចិត្តបុណ្យ ធ្វើទានដល់អ្នកលំបាក។ កាយវិការល្អក្នុងសង្គមបែបនេះហើយក៏ជាបច្ច័យមួយជួយ អោយហ្សូរីដា ហាក់ជួបផលល្អក្នុងជីវិត រកស៊ីមានបានឡើងដូចកាំជណ្តើរ ឬអាចនិយាយបានធ្វើល្អជួបល្អ ព្រះតាមថែរក្សាជានិច្ច។
ករណីមួយទៀតត្រូវបាន ហ្សូរីដា បង្ហោះកាលពីថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២១ មុននេះថា « យើងខ្ញុំនិងបងប្អូនជនពិការភ្នែក នៅសមាគមតន្ត្រីសំនៀងជនពិការមានទុក្ខយ៉ាងខ្លាំងដែល ស្រ្តីពិការភ្នែក ចេវ ស្រីល័ក័្ ត្រូវជាម្តាយសំណាងនិងពិសី បានស្លា.ប់ដោយធ្លាក់ពីលើកង់បីយប់ថ្ងៃទី១៨ ហើយត្រូវរថយន្តជាច្រើនគ្រឿង បើកកិនពីលើជាបន្តបណ្តាលឲ្យបា.ក់ក បាក់ឆ្អឹងសឹងគ្រប់កន្លែងនៅកំបូល គួរឲ្យអាណិតក្រៃលែង ចំណែករថយន្តបើករត់អស់ ដោយមិនគិតចុះជួយមើលងាឡើយ។
សពតម្កល់ធ្វើបុណ្យនៅវត្តកប់ស្រូវ និងបូជានៅថ្ងៃសៅរ៍ ។ ដោយនាងពិកា១គ្រួសារ៥នាក់ សប្បុរសជនអាចចូលរួមជួយធ្វើបុណ្យសពតាមរយៈសមាគមបាន និងដោយសិទ្ធាជ្រះថ្លា !!
បងប្អូនអាចចូលរួមតិចតួចតាមសទ្ធាតាមរយៈ : ABA : 003 220 987 Konthea Heng (អនុប្រធានសមាគមតន្រ្តីសំនៀងជនពិការ)។

អាណិត សំណាងណាស់ កើតមកមានរូបរាងល្អស្អាត តែពិការភ្នែកទាំងគូ ព្រោះឪពុកម្តាយ សុទ្ធតែពិកាភ្នែកទាំងគូដូចគ្នា មានបងៗសុទ្ធតែពិការភ្នែកទៀត ។ តែទោះបីយ៉ាងណា ក៏គេនៅតែកក់ក្តៅដែលគេនៅមានម្តាយ ឪពុក ទោះបីក្រុមគ្រួសារគេពិការក៏ដោយ តែពេលនេះ ។ហេតុអ្វី យកជីវិតម្តាយគេទៅម្នាក់ទៀត ទាំងគេនៅតូចមិនទាន់ដឹងក្តីនៅឡើយព្រះអើយ ។
Morokat Nhem Solida Chhaiychanrithy Srey Nuch នីតនីត អនឡាញ ហ្សូរីម៉ា Kozona Duong Lim Yalin Kang Oudommonineath Vichitrabooth May។ យើងនឹងរំពឹងថាសម្បុរសជន និងសិល្បករ ចូលរួមម្នាក់បន្តិចបន្តួច ដល់ការលំបាកនេះ ខ្មែរត្រូវតែជួយខ្មែរ ។ អាណិតជាងគេក្មេងៗតូចនេះឯង៕ រក្សាសិទ្ធិដោយ ៖ ឧត្តម










