ប៉ុន្មានថ្ងៃមុននេះ អ្នកលេងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងក៏ដូចជូនពរក្នុងន័យប្រមាថ ឲ្យសមដូចបំណង ក្រោយឃើញអ្នកលក់ឡេ អាជី កំពុងស្ថិតក្នុងស្ថានភាពសង្ក្រោះបន្ទាន់ ដោយដេកលើគ្រែពេទ្យស្តូកស្តឹង ជាមួយឧបករណ៍ជំនួយដកដង្ហើម ឬហៅថា បំពង់អុកសុីហ្សែន ហាក់ក្នុងសភាពដ៏ធ្ងន់ធ្ងរទៅហើយ។
តែទោះយ៉ាងណា ក៏មានមនុស្សមួយចំនួនមិនជឿថា អាជី កំពុងស្ថិតក្នុងសភាពបែបនេះនោះទេ គឺប្រហែលគ្រាន់តែជាការសម្តែងប៉ុណ្ណោះ ព្រោះមុខមាត់នៅស្រស់ញញឹម ជាពិសេសក្រែមបបូរមាត់ក្រហមជាប់តែម្តង ដែលធ្វើឲ្យគេចំអកឲ្យថា អាជី ទោះសន្លប់ស្តូកស្តឹងក៏នៅតែស្អាតដែរ។
ក្រោយពីបានឃើញបែបនេះ ស្រាប់តែលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ចេញមកប្រាប់អ្នកលេងបណ្តាញសង្គមថា កុំយល់ច្រឡំរូប អាជី ផុសកំពុងដេកស្តូកស្តឹងលើគ្រែ ដូចបំពាក់អុកសុីហ្សែន គឺមិនមែនទេ តែតាមពិតគឺជាម៉ាសុីនឆ្ពង់ប៉ុណ្ណោះ។
ក្នុងនោះ លោកវេជ្ជបណ្ឌិត បានបង្ហោះឲ្យឃើញពីឧបករណ៍ម៉ាសអុកសុីហ្សែន និងម៉ាសុីនឆ្ពង់ ដែល អាជី បានពាក់ ដោយលោកបានពន្យល់បន្ថែមថា «ថ្ងៃនេះសូមចែករំលែកចំណេះដឹងបន្តិច ព្រោះឃើញបងប្អូនច្រឡំច្រើន តាមពិតរូបដែលអ្នកនាង GiGi ពាក់នេះមិនមែនជាអុកសុីសែនទេ តែវាជាម៉ាសម៉ាសុីនឆ្ពង់ (ម៉ាសអុកសុីសែនដូចរូបខាងក្រោមគេបង្អស់)។ ហើយបើតាមរូបក្នុងម៉ាសុីនឆ្ពង់នោះមិនមានទឹកឆ្ពង់ និងមិនមានផ្សែងទាល់តែសោះ ឬក៏ជាម៉ាសអុកសុីសែនចេញថ្មីដែលខ្ញុំមិនដឹង!!!?????»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
















