Wednesday, April 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កើតឡើងដដែលៗ ​នៅ​​តែស្ពាយ​សម្ញែង មិនប្រយ័ត្ន​សោះ! សង្ឃឹម​ភ្ញាក់​ខ្លួន ក្រោយ​ឃើញ​បទ​ពិសោធន៍​មួយនេះ….

ដូចដែលយើងគ្រប់គ្នាបានដឹងស្រាប់ហើយថា គ្រោះថ្នាក់ដោយសារអំពើឆក់នៅលើដងផ្លូវ គឺតែងតែកើតមានឡើងជារឿយៗ រហូតជនរងគ្រោះខ្លះ ដល់ថ្នាក់បាត់បង់ជីវិតក៏មាន ជាពិសេសទៅលើនារីៗដែលធ្វើដំណើរតាមម៉ូតូ ចូលចិត្តស្ពាយកាបូបមិនមែនការប្រុងប្រយ័ត្ន។ តែបើទោះជាករណីនេះ បានកើតឡើងដដែលៗយ៉ាងណា ក៏គេតែងសង្កេតឃើញនារីមួយចំនួន នៅតែស្ពាយកាបូបសម្ញែង ដោយហាក់ដូចមិនខ្លាចហានិភ័យគ្រោះថ្នាក់ដោយសារចោរឆក់សោះ ព្រោះលោកចោរ មិនគិតថា ក្នុងកាបូបរបស់យើងមានលុយ ទូរស័ព្ទ ឬមិនមែននោះឡើយ។

ជាក់ស្តែង ក្រោយពីបានឃើញនារី២នាក់ ជិះម៉ូតូស្ពាយកាបូបយ៉ាងចំហរដ៏គួរឲ្យព្រួយបារម្ភជំនួស បុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Mang Chan Rithy បានផុសរូបមួយសន្លឹកដែលថតបាន និងចែករំលែកជាសារដាស់តឿន ទៅដល់បងប្អូននារីៗថា៖ បំណងល្អជូនបងប្អូននារីៗដែលចូលចិត្តស្ពាយកាបូប ដូចយើងដឹងហើយថា ការស្ពាយកាបូបនៅពេលធ្វើដំណើរតាមដងផ្លូវ អាចប្រឈមមុខខ្ពស់នឹងគ្រោះថ្នាក់ដោយការឆក់។ វាជាបញ្ហាដដែលៗ ដែលតែងកើតឡើងពីការធ្វេសប្រហែសរបស់យើង។

ចុះហេតុអ្វីយើងមិនប្រយ័ត្ន⁉ ជាក់ស្តែង ខ្ញុំតែងឃើញបងប្អូននារីមួយចំនួនចូលចិត្តស្ពាយកាបូបជំហៀង កាបូបពាក់ស្មាពេលជិះម៉ូតូ ជិះ Tok Tok ជិះ PassApp ឬដើរតាមផ្លូវ…។ បងៗខ្លះមានផ្ទៃពោះ ខ្លះអត់ពាក់មួកសុវត្ថិភាពពេលធ្វើដំណើរ។

ទោះជាក្នុងកាបូបនោះវាគ្មានវត្ថុមានតម្លៃអ្វីក៏ដោយ ក៏លោកចោរមិនខ្វល់ដែរ គឺដឹងតែឆក់តែម្តង (យ៉ាងហោចក៏មានទូរស័ព្ទ ១ ដែរ)។ បើវាឆក់ទៅដូចយើងហុចឱ្យ វាមិនសូវអីទេ តែភាគច្រើនគឺដឹងតែដួលម៉ូតូ បោកខ្លួននឹងថ្នល់។ ចុះបើបងៗមានទម្ងន់ ឬអត់ពាក់មួកសុវត្ថិភាព -តើអាចមានគ្រោះថ្នាក់ធំយ៉ាងណាដល់ទារកនិងអាយុជីវិត?

ខ្ញុំធ្លាប់ជួបហើយ ទាំងដែលខ្ញុំស្ពាយកាតាបខ្សែប៉ុនកដៃ(កាតាប មិនមែនកាបូបផង) នៅក្នុងបុរីទៀត (គិតថាដល់ផ្ទះហើយ) ក៏វាឆក់ទាញទៅដួលម៉ូតូត្រណាត់ត្រណែងអូសតាមវាជាង ១០ ម៉ែត្រ (បើកុំតែមានអ្នកស្រុកភូមិជួយស្រែក កុំអី ចប់!)។ ទោះជាមិនបានបាត់បង់ទ្រព្យសម្បត្តិក៏ពិតមែន តែក៏ខូចខាតរបស់ បាត់បង់ស្មារតី ភ័យខ្លាច មានរបួស និងមានស្លាកស្នាមពេញមួយជីវិត។

ពេលធ្វើដំណើរដោយម៉ូតូគួតែ… ទុកកាបូបក្រោមកែបម៉ូតូ (ចាំដល់ទីតាំង ចាំមើលទូរស័ព្ទ) បើស្ពាយ ពាក់អាវធំបិតឱ្យជិតកុំឱ្យឃើញកាបូបនោះ (ពាក់អ៊ីចឹងការពារកម្តៅថ្ងៃផង) ពាក់មួកសុវត្ថិភាពជានិច្ច (កុំគិតថាជិតហ្នឹងមិនអីទេ)។ សូមអរគុណ! សូមធ្វើដំណើរដោយសុវត្ថិភាព !៕ រក្សាសិទ្ធិដោយ៖ លឹម ហុង