Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈុត តំណាងជាតិ របស់បវរកញ្ញា កម្ពុជា២ រូប នឹងបង្ហាញរាងលើកម្មវិធីប្រកួតលក្ខណៈអន្តរជាតិ២ផ្សេងគ្នា

spot_img

ភ្នំពេញ ៖ ឈុតតំណាងជាតិ របស់ស្រីស្អាតកម្ពុជា២រូប ក្នុងនោះ ឈុតMiss Grand Cambodia 2021 និង ឈុត Miss Universe Cambodia 2021 នឹងក្លាយជាការតាមដាន ក្នុងការប្រឡងសម្រស់ខ្នាតធំលំដាប់ពិភពលោក។ ឈុតទាំង២នេះ រំពឹងថានឹងទទួលការចាប់អារម្មណ៍ ក្រោយពេលប្រជុំជ្រើសរើសយ៉ាងហ្មត់ចត់បំផុត។ រីឯអ្នកតាមដានវិញសុទ្ធតែ លើកយោបល់ថា សមរម្យ មានអត្ថន័យច្បាស់ សម្រាប់ការបង្ហាញពិភពលោក ហើយសាកសមបំផុតដែលបានគិតគូច្បាស់លាស់មុនពេលជ្រើសរើស។

ឈុតតំណាងជាតិព្យញ្ជនៈខ្មែរ នឹងលើកមកប្រកួតMiss Grand International ២០២១ ដែលពេលនេះ កញ្ញាប៉ូគីមថេង សុតធីតា កំពុងនៅថៃនាសមុទ្រភូកេត ហើយត្រៀមរួចរាល់សម្រាប់ការគ្រងឡើងឆាប់ៗនេះ។ ក្រោយមានការចម្រូងចម្រាស់ច្រើនលើកជុំវិញ ការប្រកួតឈុតតំណាងជាតិ របស់កម្ពុជាឆ្ពោះទៅលើឆាកអន្តរជាតិធ្វើឲ្យ គេតាមដានមើលថា តើលទ្ធផលនឹងសម្រេចបែបណា។ តាមដំណឹងឈុត តំណាងជាតិដែលមានឈ្មោះថា ព្យញ្ជនៈខ្មែរ គ្រងដោយកញ្ញាលំដាប់រងទី៣ ឯម គុណថង នឹងជ្រើសរើស ចេញទៅប្រកួតលើឆាកអន្តរជាតិ នាប្រទេសថៃ។

យ៉ាងណា នេះជាការនាំយកទាំងអត្តសញ្ញាណជាតិ ដួងព្រលឹងនៃប្រទេសកម្ពុជា នឹងព្យញ្ជនៈខ្មែរ( ក.ខ.គ ) បូកបន្ថែមទាំងឆ្នេរខ្សាច់សស្អាតនិងសមុទ្រពណ៌ខៀវនាទិសនិរតីនៃកម្ពុជា។ អបអរសាទរឈុតតំណាងជាតិខេត្តព្រះសីហនុ ត្រូវបានឈ្នះជាឈុតតំណាងជាតិឆ្នើម ដែលត្រូវបានកែសម្រួលដោយបូកបញ្ចូលនូវប្រាសាទអង្គរវត្តដែលជាដួងព្រលឹងរបស់ប្រទេសកម្ពុជា ព្យញ្ជនៈខ្មែរ និងរួមបញ្ចូលប្រណិតភាពជាច្រើនទៀត ច្នៃឈុតដោយ លោក លី ភក្ត្រារដ្ឋហ្វុង។ ចុងក្រោយទស្សនិកជន ក៏នៅតែតាមដានមើលថា ម្ចាស់មកុដ ប៉ូគីមថេង សុតធីតា គ្រងឈុតខាងលើទៅ មានការទាក់ទាញយ៉ាងណា នៅពេលច្នៃទៅជាទម្រង់ថ្មី១ទៀតនោះ។

ជាផ្លូវការ ឈុត «វប្បការិកា ចត្វានិមិត្ត » នឹងត្រូវបានជ្រើសរើសជាឈុតតំណាងជាតិឲ្យព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកួតបវរកញ្ញាចក្រវាល Miss Universe លើកទី៧០ ឆ្នាំ២០២១ នេះ។ គ្រងដោយ ងីន ម៉ារ៉ាឌី បវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២១។

នាពេលចុងក្រោយនេះ ឈុតតំណាងជាតិ ដែលច្នៃអោយកញ្ញា ងិន ម៉ារ៉ាឌីហៅRosaម្ចាស់មកុដចក្រវាលកម្ពុជាឆ្នាំ២០២១ បានចេញជារូបរាងហើយពេលនេះ។ ឈុតដែលរំលេចឡើងឆាប់ៗ លើឆាកអន្តរជាតិនោះ អាចជឿថាប្លែកម្យ៉ាង បើទោះជាត្រូវជែងគេឯងទៀតក្តី។ ទស្សនិកជន ដែលបានឃើញ កញ្ញា ងិន ម៉ារ៉ាឌី គ្រងឡើងនោះសុទ្ធតែយល់ថា មានអត្ថន័យតាមរចនារបស់ខ្មែរហើយ ជឿថារដូលកាលនេះកម្ពុជាអាចទទួលបានការទាក់ទាញទោះលទ្ធផលបែបណា។

វិស័យបវរកញ្ញានៅ កម្ពុជាឃើញថា មានការជឿនលឿនពីមួយឆ្នាំទៅមួយឆ្នាំ ព្រោះតែអ្នកគាំទ្រចូលចិត្តតាមដានរាល់ពេលដែលបង្កើតឡើង។ ជាក់ស្តែងកម្មវិធីប្រកួតបវរកញ្ញា ២ដែលវ៉ាដាច់គេក្នុងការឆក់អារម្មណ៍ទស្សនិកជន តាមប្រម៉ាញ់ នោះ គឺMiss Grand Cambodia និង Miss Universe Cambodia ផ្ទុះការគាំទ្រសាហាវ។ ឯបេក្ខភាពដែល បានមកដាក់ពាក្យឃើញថា មានការប្រជែងគ្នា និងខំតតាំងតាមសមត្ថភាពព្រោះថា ងាយទទួលបានភាពល្បីល្បាញក្រោយពេល បានឡើងឆាកប្រកួត។

ងិន ម៉ារ៉ាឌី ដែលជា នារីវ័យឆ្លាតលើ ការប្រកួតបវរកញ្ញាចក្រវាលកម្ពុជា បានត្រៀមខ្លួនហោះ ទៅការប្រឡងនារីកំពូលសម្រស់មកពី បណ្តាប្រទេសផ្សេងៗ។ នាងបានបង្វឹកខ្លួនយ៉ាងខ្លាំង សម្រាប់ការប្រឡងមួយនេះ និងជាក្តីស្រម៉ៃ ដែលនាងប៉ងយូរមកហើយ។ ដូចនេះហើយរាល់ឈុត សម្លៀកបំពាក់មិនថា បុរាណ ឬសម័យនាងនិងក្រុមការងារ មានការយកចិត្តទុកដាក់ សម្រិតសម្រាំងជាខ្លាំង ដើម្បីដណ្តើមយកភាពលេចធ្លោ និងកិត្តិយសជូនជាតិកម្ពុជា។ ម៉ារ៉ាឌី រមែងបង្ហាញភាពជឿជាក់ ក្នុងការតស៊ូប្រឡង នាងមានការតតាំងខ្ពស់ មិនចាញ់រៀមច្បង រ៉េត សារីតា។ បើនិយាយពីភាសា វិញនាងក៏ច្បាស់លាស់ក្នុងការ និយាយអង់គ្លេសបានយ៉ាងរលូនល្អ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

spot_img
×