Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉េង កែវពេជ្ជតា ត្រៀមបញ្ចេញស្នាដៃបទ ស្រក់ទឹកភ្នែកតែមិនយំ ជូនប្រមុខដឹកនាំ

spot_img

ភ្នំពេញ ៖ តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានត្រៀមបបញ្ចេញស្នាដៃផ្ទាល់ខ្លួនក្នុងការនិពន្ធនិងច្រៀងនូវបទ ស្រក់ទឹកភ្នែកតែមិនយំ ដើម្បីជូនប្រមុខដឹកនាំ។

បើតាមការបង្ហោះសាររបស់អ្នកនាង ម៉េង កែវពេជ្ជតា តាមបណ្តាញសង្គមហ្វេសប៊ុកកាលពីម្សិលមិញថា បទ ” ស្រក់ទឹកភ្នែក តែមិនយំ ” គឺជាចំណងជើងបទចម្រៀងដែលប្រសូត្រចេញពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាងខ្ញុំដឹងថា គ្រាន់តែចំណងជើងមួយបទនេះ មានបទចម្រៀងជាច្រើនបានផុសឡើង ក្រោមស្នាដៃអ្នកនិពន្ធដែលសុទ្ធសឹងជាគ្រូ ជារៀមច្បង និងជាកវីល្បីឈ្មោះជាច្រើនរូប ប្រកបដោយកំណាព្យកាព្យឃ្លោងផ្សេងៗគ្នា និងមានរស់ជាតិប្លែកទៅតាម ទេពកោសល្យ គំនិតអារម្មណ៍រៀងៗខ្លួន និងមានតារាចម្រៀងស្រីប្រុសជាច្រើន បញ្ចេញសមត្ថភាពបកស្រាយបានយ៉ាងពីរោះៗ ម្យ៉ាងៗម្នាក់ គ្រាន់តែចំណងជើងតែមួយប៉ុណ្ណោះ ។

នាងថា ពេលនេះនាងខ្ញុំបាន និពន្ធទំនុកច្រៀងបទនេះដោយខ្លួនឯង និងបានច្រៀងថតរួចរាល់ហើយដែរ ។ រាងយូរជាងគេបន្តិចហើយព្រោះនាងខ្ញុំមិនមានជំនាញក្នុងការសរសេរទំនុកច្រៀងទេ ណាមួយខ្ញុំទើបតែឃើញព័ត៌មាន យប់ម្សិលមិញ ហើយនិងបានក្រោកមកចងក្រងជាបទចម្រៀងពីម៉ោង ៣ភ្លឺ ដល់ម៉ោង ៥ព្រឹក ទើបបញ្ចប់ ។

នាងខ្ញុំសង្ឃឹមថា ស្នាដៃនិពន្ធទំនុកច្រៀងរបស់នាងខ្ញុំ មិនខុសឆ្ងាយពីគោលបំណង ហើយសំឡេងច្រៀងប្រហែលជា់ពីរោះអាចទទួលយកបាន ។ នាងខ្ញុំសូមលំឱនកាយគោរពជូនបទចម្រៀងនេះដល់សម្តេចពុកជាមហាបុរសរដ្ឋ និងសម្តេចម៉ែកិត្តិព្រឹទ្ធបណ្ឌិតជាឧត្តមមាតានៃកូនចៅខេមរាគ្រប់រូប ខុសត្រូវ ឬខ្វះខាតយ៉ាងណា សូមសម្តេចពុកម៉ែមេត្តាអភ័យដល់កូនស្រីដោយក្តីសន្តោសផង តែកូនបានខំប្រឹងអស់ពីសមត្ថភាពហើយ និងជាពិសេស គឺដោយ ក្តីស្រឡាញ់ គោរព ដឹងគុណដ៏ខ្ពង់ខ្ពស់ អស់ពីបេះដូង នាងខ្ញុំក៏សូមផ្ញើបទចម្រៀងនេះនៅក្នុងដួងចិត្តបងប្អូន ពុកម៉ែ ពូមីង និងហ្វ៊ែនៗផងដែរ នាងខ្ញុំនឹងបង្ហោះជូនឆាប់ៗនេះ សូមអរគុណ ។

ជាការកត់សម្គាល់កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហោះសារអម ជាមួយនឹងរូបភាពចៅស្រីទី២១ថា ម្សិលមិញត្រឡប់ពីធ្វើការមកដល់ផ្ទះឆ្លៀត ដឹកចៅដើរលេង។ ចៅស្រីទី២១ មិនដឹងថាអន់ចិត្តរឿងអីបាន ជាស្រក់ទឹកភ្នែក។
ច្រើនលើកហើយចៅមួយនេះ សុខចិត្តសម្រក់ទឹកភ្នែកតែមិនយំឱ្យឮ។ នៅកម្ពុជាយើងតើមានបទចម្រៀង ដែលមានចំណងជើង (ស្រក់ទឹកភ្នែកតែមិនយំ) ហើយឬនៅ? បើមិនទាន់មានទេសូមជួយនិពន្ធមួយបទផង៕ រក្សាសិទ្ធិដោយ ៖ សំណាងsv

spot_img
×